Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ បដិសេធការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េ ពីករណីពលរដ្ឋកូរ៉េ ត្រូវបានបង្ខាំង និងចាប់ជំរិតនៅកម្ពុជា

បានផុស

នៅ

នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានប្រកាសបដិសេធចំពោះទូរទស្សន៍កូរ៉េមួយ ដែលបានចុះផ្សាយចោទប្រកាន់ថា ពលរដ្ឋកូរ៉េបានរងគ្រោះ ដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតដែលបានចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា ន្លងមក អគ្គស្នងការនគរបាលជាតិ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េ ចំពោះការចោទប្រកាន់ខាងលើដែលជាព័ត៌មានមិនពិតនិងធ្វើឱ្យមានការភាន់ច្រឡំពី សាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា។ ចំណែកក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាស ព័ត៌មានជាបន្តបន្ទាប់ បដិសេធចំពោះការផ្សព្វផ្សាយដោយបណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួន ដែលមូលបង្កាច់លាបពណ៌មកលើកម្ពុជាថាបណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្ស ដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក្រសួងទេសចរណ៍ បានស្នើសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ជឿជាក់លើវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងរាល់បទល្មើសទាំងឡាយ និងប្រយុទ្ធប្រឆាំងដាច់ខាត នឹងចរន្តព័ត៌មានក្លែងក្លាយ។

ក្នុងលិខិតដដែល ក្រសួងទេសចរណ៍ បានជម្រាបថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្ត រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់នៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ជាក់ស្តែង នៅឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួនជាង ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥%។ សម្រាប់រយៈពេលប្រាំបួនខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ៤,៨ សម្រាហយដែល ២២,២% ក្នុងនោះមានទេសចរកូរ៉េចំនួន ១៤៤,២៩៣ នាក់ កើនឡើង ១៤,៨% កើនឡើង២២,២% ក្នុនោះមានទេសចរណ៍កូរ៉េចំនួន ១៤៤ ២៩៣នាក់ កើនឡើង១៤,៣% ធៀបនឹងរយពេលដូចគ្នានៅឆ្នាំ២០២៣។

តាមការព្យាករណ៍កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានអំពាវនាវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឱ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា និងពិធីបុណ្យសមុទ្រនៅខេត្តកំពត ពីថ្ងៃទី ១៣-១៥ ខែធ្នូ នាពេលខាងមុខ។

បន្ថែមពីនេះ ក្រសួងទេសចរណ៍ ស្នើឱ្យបណ្តាញសារព័ត៌មានពាក់ព័ន្ធ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវត្រូវ ដោយត្រូវកែតម្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មានមិនពិតដែលធ្វើ ឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម