ព័ត៌មានជាតិ
រយៈពេលពីរថ្ងៃសមត្ថកិច្ចខេត្តព្រះសីហនុឃាត់រថយន្ដ៣គ្រឿងដែលបើកគេចពីគោលដៅត្រួតពិនិត្យ
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា រយៈពេលពីរថ្ងៃកម្លាំងគណៈបញ្ចាការឯកភាពស្រុកព្រៃនប់បានឃាត់រថយន្ដ៣គ្រឿងករណីលួចដឹកមនុស្សឆ្លងប៉ុស្តិ៍ត្រួតពិនិត្យនៅព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពត។
ករណីនេះ បានធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី១០ទី១១ ខែមីនានេះ នៅចំនុចព្រំប្រទល់ខេត្តព្រះសីហនុ ជាមួយខេត្តកំពត លើផ្លូវជាតិលេខ៣ ស្ពានត្រពាំងរពៅ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានធ្វើការឃាត់រថយន្តម៉ាក HYUNDAI ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-7264 និងអ្នកបើកបរឈ្មោះ សាធ វាចា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បើកបរ មានទីលំនៅ ភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានដឹកមនុស្ស៣នាក់ (ស្រី២នាក់ប្រុស ១នាក់) ពីចំណុចកន្លែងត្រួតពិនិត្យ ព្រំប្រទល់ខេត្តកំពត ចូលមកខេត្តព្រះសីហនុ ។
រថយន្តដឹកទំនិញម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1571 បើកបរដោយឈ្មោះឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ បើកបរគោលដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ មកដល់ចំណុចចំការដូងប្រេងត្រូវបានមនុស្សប្រុស០៣នាក់(ជនជាតិខ្មែរ) ឃាត់រថយន្តជិះ ដោយសារម៉ូតូរបស់ពួកគេបែកកង់ជិះមិនកើត ហើយក៏បន្តដំណើរទៅមុខទៀតតាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក រថយន្តដឹកទំនិញនោះបានបើកបរវាងតាមផ្លូវល្បឿន ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ទុកដើម្បីធ្វើការសួរនាំ ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ក្រោយវិញ។

រថយន្តម៉ាក High Lander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7577 បើកបរដោយឈ្មោះ សាម ស្រ៊ុន ភេទប្រុស អាយុ៥៦ ឆ្នាំ បើកបរគោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកអ្នកដំណើរចំនួន ០៣ នាក់ប្រុស(ជនជាតិខ្មែរ) មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក សមត្ថកិច្ចបានឃាត់រថយន្តគាត់ ដោយឱ្យត្រឡប់ក្រោយវិញ ពេលនោះអ្នកបើកបររូបនេះ បានដាក់អ្នកដំណើរចុះ ហើយបានបន្តដំណើរបើករថយន្តតែម្នាក់ឯង ក្នុងគោលបំណងជិះវាងតាមផ្លូវល្បឿនលឿនឆ្ពោះទៅភ្នំពេញ តែត្រូវបានសមត្ថកិច្ចបានឃើញ និងឃាត់ខ្លួនរួមទាំងរថយន្តមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីសាកសួរបន្ត៕
អត្ថបទ ៖ ស៊ុយ ចាន់ធា





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត