ព័ត៌មានជាតិ
ត្រួតពិនិត្យយានយន្តដឹកជញ្ជូនជាង ២ លានគ្រឿង មានយានយន្ត ៣២% ផ្ទុកលើសទម្ងន់
យោងតាមគណៈកម្មាធិកាត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការនិងដឹកជញ្ចូនបានរកឃើញ មានយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រមាណ ៣៥% ក្នុងចំណោមយានយន្តសរុបជាង ២ លានគ្រឿង ដែលត្រូវបានត្រួតពិនិត្យ។
របាយការណ៍ ៩ ខែចុងក្រោយ ឆ្នាំ២០២៤ បង្ហាញថា ក្នុងចំណោមរថយន្តចំនួន ២,៣៤៨,៩៦៨ គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះរថយន្តផ្ទុកមិនលើសទម្ងន់មានចំនួន ១,៥៩២,៧៩៥ គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់មានចំនួន ៧៥៦,១៧៣ គ្រឿង ស្មើនឹង ៣២.២៥%។

កាលពីសប្តាហ៍មុននេះ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីពង្រឹងការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើស របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីអនុប្រធានស្ថានីយជញ្ជីងទូទាំងប្រទេស និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារ ពង្រឹងការអនុវត្តការងាររបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងរៀបចំទិសដៅអនុវត្តការងារបន្តសំដៅធ្វើយ៉ាងណាឱ្យការងារកំពុងអនុវត្ត និងត្រៀមអនុវត្តកាន់តែមានប្រសិទ្ធភាពថែមទៀត។

ថ្លែងក្នុងឱកាសនោះ លោក សេង ឈួន បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីនៅក្នុងស្ថានីយត្រូវពង្រឹងសាមគ្គីភាពក្នុងស្ថានីយ វិន័យ និងអនាម័យក្នុងស្ថានីយ ត្រូវមានវត្តមានជាប្រចាំនៅស្ថានីយ ត្រូវរៀបចំសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកធ្ងន់ៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបាន ១ដង/សប្តាហ៍ យ៉ាងតិច ហើយត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការបន្ទាន់ និងត្រូវសហការឱ្យបានល្អជាមួយក្រុមចល័តក្រសួង ព្រមទាំងស្ថានីយទាំងអស់ត្រូវមានវិធានការ និងការឆ្លើយតបឱ្យបានទាន់ពេលវេលាជាមួយអ្នកសារព័ត៌មានចុះផ្សាយព័ត៌មានមិនពិតប្រាកដ។
យោងតាមច្បាប់ស្តីពីផ្លូវថ្នល់បានកំណត់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ បណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើសពី ២០ ភាគរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធានក្រុមជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន ២ ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុកចំនួន ១ ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។ ជាមួយគ្នានេះក៏នឹងត្រូវបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួន ១ ឆ្នាំ ក្នុងករណីទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។

បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ដល់ ៤ លានរៀល។ ដោយឡែក បើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារីដែរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


