Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះវិហារ បានបញ្ចប់វិវាទរវាងលោកបេន និងលោក កោះ សៀម ដោយសន្តិវិធីនៅក្រៅប្រព័ន្ធតុលាការ

បានផុស

នៅ

នៅថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២៤ អាជ្ញាធរខេត្តព្រះវិហារ បានសម្រេចបញ្ចប់វិវាទរវាងលោកបេន និងលោកកោះ សៀម ដោយសន្តិវិធីនៅក្រៅប្រព័ន្ធតុលាការ ករណីបង្កហិង្សាមួយក្នុងហេតុផលចូលបង្ក្រាបបទល្មើសនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមទំព័រហ្វេសបុក Tan kimsour បានឱ្យដឹងថា ក្រោយពីទទួលបាននូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងឈានឆ្ពោះទៅដល់ការរកដំណោះស្រាយដ៏ល្អមួយដែលពោរពេញទៅដោយគតិបណ្ឌិតរបស់ លោក គីម រិទ្ធី – Kim Rithy អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។

ក្រោមការសម្របសម្រួលរបស់អាជ្ញាធរដែនដី និងលោកមាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ (បុគ្គលសំខាន់ដែលតែងតែនៅពីក្រោយជួយជ្រោមជ្រែងលោកបេន) វិវាទរវាងលោកបេន និងលោក កោះ សៀម ត្រូវបញ្ចប់ដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ ដោយលោកកោះ សៀម យល់ព្រមទទួលស្គាល់នូវកំហុស និងធ្វើការស្នើសុំពន្យាពេលសារដៃដាក់ត្រីខុសច្បាប់ នៅពេលដែលទឹកស្រកបន្តិច ហើយលោកបេនក៏មានការយល់ព្រមទទួលយកសំណើរមួយចំនួនពីលោកកោះ សៀម ដូចគ្នា។

មហាជនដែលតែងបង្ហាញការឈឺឆ្អាលចំពោះរឿងនេះ បានលើកឡើងថា «សូមពុកម៉ែបងប្អូនឈប់ព្រួយបារម្ភទៅទៀត លោកបេន ដេវិស និងក្រុមគ្រួសារមានសុវត្តិភាពពេញលេញ មិនមានការប្តឹងផ្តល់គ្នាទៅវិញទៅមកនោះទេ ដោយមានការយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធនានា ជាពិសេសគឺពីថ្នាក់ដឹកនាំខេត្តព្រះវិហារ ផ្ទាល់តែម្ដង»។

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បុរសម្នាក់ឈ្មោះ កោះ សៀម រស់នៅភូមិត្រពាំងរាំង ឃុំរណៈសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានកងកម្លាំងមន្ត្រីអភិរក្សព្រៃឈើរបស់លោក បេន ចំនួន ៦នាក់ ចុះបង្ក្រាបករណីនេសាទខុសច្បាប់នៅភូមិឃុំខាងលើ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម