Connect with us

ព័ត៌មានជាតិ

សាលាឃុំ-សង្កាត់ក្នុង​ខេត្តត្បូងឃ្មុំ ទទួលបាន​ធុង​សំរាម ដើម្បីជំរុញភាពស្អាតនៅ​កម្ពុជា

បានផុស

នៅ

ធុងសំរាមប្រមាណ ៤០៤ ធុងសំរាម ត្រូវ​បាន​ផ្តល់​ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និង​​វត្តអារាមនៅខេត្តត្បូងឃ្មុំ ដើម្បពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេស​ចូលរួមជំរុញ​ចលនា​​យុទ្ធនាការ​គ្មាន​ប្លាស្ទិក នៅ​តាម​ផ្លូវ នាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង​ជាសមាជិក​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បាន​លើក​ឡើង​ថា ការ​ផ្តល់ជូនធុងទុកដាក់សំរាមនាពេលនេះ ដើម្បី​ចូលរួមយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ពីកិច្ចសហការ​ទាំង​ស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍នានា និងជាពិសេសរដ្ឋបាល ថ្នាក់ក្រោមជាតិ អាជ្ញារមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដើម្បី​សម្រេចបាន​ផែនការ​សកម្មភាព​នៃ​យុទ្ធសាស្រ្ត​ចក្រាវិស័យ​បរិស្ថាន  ដែល​មានសរសរស្តម្ភ ៣ គឺ  «ភាពស្អាត ភាពបៃតង និងចីរភាព»។

​តាម​រយៈ​ផែនការ​សកម្មភាព​ជា​យុទ្ធសាស្រ្ត​របស់​ក្រសួងបរិស្ថាន គឺ​ជំរុញ​ឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ សម្រាប់ឆ្នាំ២០២៥»។ សកម្មភាព​ជា​យុទ្ធសាស្ត្រ​ថ្មី​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​សម្រច​បាន​ភាពស្អាត ភាពស្អាតរបស់កម្ពុជា មិនត្រឹមតែបានបណ្តុះគំនិតស្អាតពីក្នុងខ្លួន ហើយ​ពេលនេះ​ចេញមកក្រៅនិងក្នុងសង្គមថែមទៀត។

លោក ខ្វៃ អាទិត្យា បាន​ថ្លែង​បន្ត​ថា ភាពស្អាត​​ពីការបេ្តជ្ញាចិត្ត ​កំពុងមាន​ការចូលរួមជាសកម្មភាពយ៉ាង​ផុសផុល​ពី​ប្រជាជន​កម្ពុជា ជា​ពិសេស​យុវជន​កម្ពុជាឈានឆ្ពោះ​ទៅ​ជា​ចលនា​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក និង​ទុកដាក់​សំរាម​បានត្រឹមត្រូវជាបណ្តើរៗ ឆ្ពោះទៅមានទម្លាប់ដើម្បី​កម្ពុជាមាន​ភាពស្អាត ការ​អភិវឌ្ឍដោយចីរភាព និងភាពរុងរឿងព្រម​ទាំង​ការចូលរួម​គាំទ្រ​ទាំង​អស់គ្នា ធ្វើយ៉ាងណាឱ្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ និង​អង្គភាពមានភាពស្អាត រៀបចំឱ្យមានធុង ឬ កន្លែង ទុកដាក់​ញែក​​សំរាម (ធ្វើជាធនាគារប្លាស្ទិក) ពេល​ពេញធុង អាចយកទៅលក់បានថវិកាជួយដល់សហគមន៍ ឬសិស្សានុសិស្សមានជីវភាពខ្វះខាតបាន ដោយត្រូវរៀបចំឱ្យមានធុងដាក់សំរាមនៅគ្រប់សាលារៀន វត្តអារាម មណ្ឌលសុខភាពម្តងមួយខេត្តៗឱ្យបានទូទាំងប្រទេស។

មក​ដល់​ពេល​នេះ ក្រសួងបរិស្ថាន បានផ្តល់ជូនធុងសំរាម សម្រាប់ទីអារាម សាលារៀន មណ្ឌលសុខភាព និងសាលាឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំសរុបចំនួន ២២៧២ ធុង។ ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រសួងបរិស្ថាន​បានរៀបចំធុងដាក់សំរាម ផ្តល់ជូន​ដល់រដ្ឋបាលក្រុង ស្រុក សម្រាប់​ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ  និង​ជាបន្តបន្ទាប់ទៅកាន់មូលដ្ឋានស្រុក ក្រុង នៃ​ខេត្តនានា​ទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម