Connect with us

ព័ត៌មានជាតិ

ក្នុងពេល១ខែ រដ្ឋបាលខេត្តតាមព្រំដែន ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋប្រើប្រាស់ជាង១ម៉ឺនសន្លឹក

បានផុស

នៅ

ក្នុងរយៈពេល១ខែ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បានផ្តល់ប័ណ្ណព្រំដែនដល់ប្រជាពលរដ្ឋប្រើប្រាស់ចំនួនជាង ១ម៉ឺនក្បាល។ នេះបើតាមរបាយការណ៍ ដែលប្រាប់ឱ្យដឹងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុឃៈ បានឱ្យដឹងថា គិតពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានផ្តល់ប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៨ ៦៨០ក្បាល ដែលក្នុងចំណោមប័ណ្ណព្រំដែនបានផ្ដល់ជូននេះ គឺខេត្តបាត់ដំបងបានចំនួន ១ ៨២៥ក្បាល ខេត្តបន្ទាយមានជ័យចំនួន ១០ ០០៤ក្បាល ខេត្តឧត្តរមានជ័យ ចំនួន ៣ ៣៣១ក្បាល ខេត្តប៉ៃលិនមានចំនួន ៣ ០១៨ក្បាល និងខេត្តកោះកុងមានចំនួន ៥០២ក្បាល។

ក្នុងរយៈពេលដូចគ្នានេះ បើតាមអ្នកនាំពាក្យរងដដែល ក្រសួងមហាផ្ទៃក៏បានបន្តបើកផ្ដល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចំនួន ២៦ ០០០ក្បាលផងដែរ ក្នុងនោះខេត្តបន្ទាយមានជ័យទទួលបានច្រើនជាងគេ គឺមានរហូតដល់ទៅ ១២ ០០០ក្បាល ខេត្តបាត់ដំបង ៣ ៥០០ក្បាល ខេត្តឧត្តរមានជ័យ ៤ ៥០០ក្បាល ខេត្តប៉ៃលិន ៥ពាន់ក្បាល និងខេត្តកោះកុង ១ពាន់ក្បាល។

ដោយឡែក ព្រំដែនជាមួយឡាវ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ការបើកផ្ដល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែងចំនួន ៧ក្បាល។

សូមបញ្ជាក់ថា ប័ណ្ណព្រំដែន គឺប្រើប្រាស់សម្រាប់ឆ្លងដែន ឬជំនួសលិខិតឆ្លងដែន តែខុសគ្នាត្រង់ថា ប័ណ្ណនេះអាចប្រើប្រាស់ឆ្លងដែនបានតែខេត្តដែលជាប់ព្រំដែនគ្នាតែប៉ុណ្ណោះ។ ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ-ឡាវ ធ្វើឡើងតាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀតតាមការចាំបាច់កំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី។ រាជរដ្ឋាភិបាល​ បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនប្រទេសថៃ និងឡាវ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវាប័ណ្ណព្រំដែននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤ នាទីutes មុន

បទចម្រៀងល្បីៗទាំង៧ របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះមានសន្ទុះខ្លាំង

សន្តិសុខសង្គម៥ នាទីutes មុន

មេឃក្ដៅពេក បុរសម្នាក់ ហក់ពីលើស្ពានជ្រោយចង្វារហែលទឹកឲ្យត្រជាក់ខ្លួន ផ្អើលសមត្ថកិច្ចមួយប៉ុស្តិ៍ចុះអន្តរាគមន៍

ព័ត៌មានជាតិ៦ នាទីutes មុន

រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា

កីឡា៣៣ នាទីutes មុន

សុខ​ ធី​ ផ្ដាំផ្ញើ​ដល់​យុវជន​ដែល​មិន​មាន​ការងារ​ច្បាស់លាស់​គួរ​ចាប់​អាជីព​ប្រដាល់​

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

កម្ទេច​អគាររលំនៅថៃយកចេញបាន៥០% និងរកឃើញសាកសព​កម្មករ ១៨នាក់ទៀត​

Sokha Hotels

ព័ត៌មានពេញនិយម