ព័ត៌មានជាតិ
៩ ខែ នេះ ទេសចរបរទេសមកកម្សាន្តខេត្តព្រះសីហនុមានជាង ២៣ ម៉ឺននាក់ កើនឡើងធៀបឆ្នាំ ២០២៣
បើតាមមន្រ្តីសាលាខេត្តព្រះសីហនុបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរបរទេសមកកម្សាន្តមានចំនួន ២៣៩ ០៦០ នាក់។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឲ្យដឹងថា បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ភ្ញៀវទេសចរបរទេសដែលបានមកដើរកម្សាន្តក្នុងខេត្តព្រះសីហនុមានការកើនឡើង ០,២៤% ធៀបនឹង ០៩ ខែ ឆ្នាំ២០២៣ ដែលមាន ២៣៨ ៤៧៦ នាក់។
បើតាមមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ ខណៈទេសចរបរទេសមានការកើនឡើង យ៉ាងណាមិញភ្ញៀវទេសចរក្នុងស្រុកមានការថយចុះ។
លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៤ ភ្ញៀវទេសចរក្នុងស្រុកមកកម្សាន្តក្នុងខេត្តព្រះសីហនុ មានចំនួន ៣ ២៥៤ ០៧៧ នាក់ ថយចុះ ១៥,៧០% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានចំនួន ៣ ៨៥៩ ៩២៥ នាក់។
កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍មកតំបន់ពីអឺរុបខាងកើតប្រមាណ ៣០០ នាក់ បានចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដើម្បីមកដើរទេសចរនៅខេត្តព្រះសីហនុ។ ជើងហោះហើរពិសេសបានដឹកនាំយកភ្ញៀវទេសចរចំនួន ២៧៧ នាក់ ដែលជាភ្ញៀវទេសចរចម្រុះជាតិសាសន៍ មានជនជាតិរុស្ស៊ី និងកាហ្សាក់ស្ថាន មកខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ បានគូសបញ្ចាក់ថា នេះសឹងតែជាលើកទី ១ ក្រោយពីមានការរាតត្បាតដោយជំងឺកូវីដ-១៩ ដែលភ្ញៀវទេសចរបរទេសមកជាក្រុមធំៗតាមច្រកអាកាសយានដ្ឋានខេត្តព្រះសីហនុ មកដើរទេសចរក្នុងខេត្តព្រះសីហនុដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីអាជ្ញាធរខេត្ត ជាមួយការយកចិត្តទុកដាក់ការពារសន្តិសុខជូនភ្ញៀវផងដែរ។
ខណៈដែលខេត្តព្រះសីហនុមានភាពទាក់ទាញដោយសារជាតំបន់ឆ្នេរ មានកោះជាច្រើនជាគោលដៅទេសចរណ៍ បើតាមលោក ឡុង ឌីម៉ង់ នៅអំឡុងចុងខែតុលា និងដើមខែវិច្ឆិកា ក៏នឹងមានជើងហោះហើរពិសេសៗជាច្រើនទៀតដឹកភ្ញៀវទេសចរបរទេសជាក្រុមធំៗមកទស្សនាខេត្តព្រះសីហនុ ដែលពួកគេនឹងស្នាក់នៅក្នុងខេត្តព្រះសីហនុពី ៥ ទៅ ១ សប្តាហ៍ និងមានមួយចំនួននឹងបន្តទៅដើរកម្សាន្តនៅខេត្តសៀមរាប៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ