ព័ត៌មានជាតិ
រដ្ឋបាលរាជធានី កំពុងជួសជុលតុបតែងវិមានឯករាជ្យ សួនច្បារនានា និងបាញ់ទឹកសំអាត ត្រៀមរៀបចំខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិ និងបុណ្យអុំទូក
រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកក្នុងការជួសជុល តុបតែង កែលម្អ លាបថ្នាំ និងផ្លាស់ប្ដូរ អំពូលភ្លើង នៅវិមានឯករាជ្យ សួនបាញ់ទឹកវិមានឯករាជ្យ សួនច្បារ សួនកម្សាន្ត សម្រាប់កុមារ ឱ្យមានសោភណភាពស្រស់ស្អាត និងស្រស់បំព្រង ដើម្បីត្រៀមព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅបន្តបន្ទាប់គ្នានាពេលឆាប់ៗ ខាងមុខនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ និងបែងចែកក្រុមការងារមន្ត្រីជំនាញតាមផ្នែក ដើម្បីអនុវត្តការងារទៅតាមមុខព្រួញផ្សេងៗ ធ្វើយ៉ាងណាឱ្យទាន់ព្រះរាជពិធី និងពិធីបុណ្យ ជាបន្តបន្ទាប់គ្នានេះ។
លោកបន្តថា ជាក់ស្ដែងការងារជួសជុល កែលម្អ និងបាញ់ថ្នាំ នៅវិមានឯករាជ្យ ការជួសជុល កែលម្អ សួនច្បារជុំវិមានឯករាជ្យ ជួសជុល កែលម្អ និងប្តូរអំពូលភ្លើង សួននាគបាញ់ទឹកវិមានឯករាជ្យ សួនកម្សាន្តបាញ់ទឹកមុខវត្តបទុមវតី បានចាប់ផ្ដើមអនុវត្តកាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០២៤ មកដល់ពេលនេះ បានរួចរាល់ហើយ។

មន្ត្រីជំនាញដដែលបានឱ្យដឹងទៀតថា ចំពោះការងារជួសជុល កែលម្អ តួវិមានឯករាជ្យ ក្រុមការងារ បានដុសខាត់ស្លែតាំងពីលើដល់ក្រោម លាងសម្អាតកម្រាលថ្មក្រានីត សម្អាតផើងផ្កាឈូកសម្រាប់ដុតទៀនជ័យ និងបាញ់ថ្នាំ។ ចំណែកអាងបាញ់ទឹកនៅជុំវិញតួវិមានឯករាជ្យ ត្រូវបានសម្អាត និងបាញ់ថ្នាំ ព្រមទាំងធ្វើការផ្លាស់ប្ដូរអំពូលភ្លើងទាំងអស់ និងសារ៉េកម្រិតកម្ពស់ នៃការបាញ់ទឹកក៏បានរៀបរយរួចអស់ហើយដែរ។
ចំណែកមន្ត្រីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារសាធារណការ បាននិងកំពុងលាបថ្នាំតាមគល់ឈើ លាបថ្នាំតាមខឿនចិញ្ចើមសួន កាត់តម្រឹមស្មៅ ដើមផ្កា លាបថ្នាំតាមចិញ្ចើមច្រាំងទន្លេ លាបថ្នាំតាមបង់អង្គុយនៅតាមមាត់ទន្លេ ជួសជុលការ៉ូឡា តុបតែងភ្លើងពណ៌តាមដើមឈើ ព្រមទាំងពង្រាយបន្ទប់ទឹក និងបង្គន់អនាម័យ ពីផ្សាររាត្រីដល់សួន សម្តេច ហ៊ុន សែន ដើម្បីត្រៀមទទួលប្រជាពលរដ្ឋដើរលេងកម្សាន្ត៕
អត្ថបទ ៖ ស្រីរ័ត្ន















-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ