ព័ត៌មានជាតិ
នៅថ្ងៃទី១១ មីនា ២០២១នេះឃើញថាអ្នកដំណើរតាមរថយន្តមកកាន់ខេត្តសៀមរាបមានការថយចុះ
សៀមរាប ៖ រួមគ្នាប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដើម្បីអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងពេលដែលពិភពលោកបានជួបនូវវិបត្តិកូវីដ១៩ សំខាន់នោះក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដែលបានធ្វើឲ្យមានការឆ្លងរាលដាលជាសហគមន៍ ។ កត្តានេះហើយអាជ្ញាធរខេត្តសៀមរាប លោក ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្កើតក្រុមការងារចម្រុះខេត្ត ធ្វើការពិនិត្យ អំពីស្ថានភាពប្រជាពលរដ្ឋចូលមកកាន់ខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តកំពង់ធំ និង ខេត្តសៀមរាប ហើយមកដល់ព្រឹកថ្ងៃទី១១ មីនា ឆ្នាំ២០២១នេះ ឃើញថាអ្នកដំណើរតាមរថយន្ត ផ្ទាល់ខ្លួន និង រថយន្តឈ្មួល រថយន្តក្រុងមានការថយចុះជាមុន បន្ទាប់ពីអាជ្ញាធរត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្ត។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប និង លោក ពៅ ប៊ុនធឿន ប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជីក្រែង បានបញ្ជាក់ថា ខេត្តសៀមរាប ដែលបានប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ បានឲ្យដឹងនៅ ថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះថា នៅក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ដល់ទី១០ខែមីនាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្លាំងចម្រុះ មកប្រចាំការត្រួតពិនិត្យសុខភាពបឋមសម្រាប់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ចូលមកខេត្តសៀមរាបនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ គឺបានចំនួន២ពាន់៧៣១នាក់ ក្នុងនោះបានស្កែន QR Code Stop COVID-19 បានចំនួន៧៣៩នាក់។ ក្នុងប្រជាពលរដ្ឋទាំងនេះ មិនទាន់ឃើញមានជនណាម្នាក់សង្ស័យពាក់ព័ន្ធកូវីដ១៩ ហើយត្រូវឲ្យធ្វើចត្តាឡីស័ននៅឡើយទេ។

លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃទី១១ខែមីនានេះ គិតត្រឹមរសៀលថ្ងៃទី១១នេះ ស្ថានភាពប្រជាពលរដ្ឋចូលមកខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ តាមចក្រមកពីខេត្តកំពង់ធំមានការថយចុះជាងមុន កត្តាទាំងនេះអាចបណ្តាលមកពីប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ហើយមិនហានចេញដើរ ដោយសារការឆ្លងរីករាលដាលនៃមេរោគកូវិដកាន់តែខ្លាំងនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកទាំងពីរក្នុងនាមអាជ្ញាធរខេត្ដសៀមរាប ក៏សូមឲ្យបងប្អូនធ្វើដំណើរឆ្លងកាត់ចំណុចនេះ សូមចូលរួមអនុវត្តន៍ តាមការណែនាំរបស់ក្រុមការងារដែលប្រចាំការនៅទីនោះ ព្រមទាំងសុំការអធ្យាស្រ័យចំពោះរាល់ការធ្វើដំណើររបស់បងប្អូន ក្នុងគោល ដៅរួមគ្នាបង្កាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះចូលជនរួមជាតិទាំងអស់ត្រូវចងចាំថា កូវីដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការត្រួតពិនិត្យសុខភាពបឋមនេះ នៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងករណីនេះដែរចំណោះរថយន្តដឹកទំនិញ និង ប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ដោយមិនបានតម្រូវឲ្យ ពួកគាត់ធ្វើចត្តាឡីស័ក លើកលែងតែមានករណីសង្ស័យតែប៉ុណ្ណោះ។ ក្នុងនោះក្រុមការងារក៏បានដាក់ដំណើរត្រួតពិនិត្យសុខភាពបឋម និង ស្រង់ស្ថិតិ នៅចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមណែនាំឲ្យបងប្អូនអនុវត្តការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូនវីដ១៩”ផងដែរ៕
ដោយ ៖ គឿនវេត






-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង