ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលធ្វើនវានុវត្តន៍កម្មវិធីសិក្សាថ្មីៗ ដើម្បីបង្កើនគុណភាពបណ្តុះបណ្តាល
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខា
ភិបាលត្រូវខិតខំស្វែងរកនូវភាពឆ្នៃប្រឌិត និងនវានុវត្តន៍ថ្មីៗបន្ថែមទៀតដើម្បីបណ្តុះបណ្តាលនិស្សិតឱ្យកាន់តែមានគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងការរីកចម្រើនរបស់សកលលោក។
ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសចំនួន ១២៤រូបដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋបារាំង និងនិស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កាលពីចុងសប្តាហ៍កន្លងទៅនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានដើរតួនាទីសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលធនធានមនុ្សឱ្យក្លាយជាវេជ្ជបណ្ឌិត គ្រូពេទ្យ ឱសថការីសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា «សាស្ត្រាចារ្យ និងគ្រូទាំងអស់ត្រូវគិតថា ការងារបណ្តុះបណ្តាលនេះសម្រាប់មើលសុខភាពប្រជាជនមួយប្រទេស។ សូមអរគុណ និងសូមគាំទ្របន្តខិតខំជាបន្តទៀត។ សូមរកមធ្យោបាយបណ្តុះបណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សូមឱ្យរកនវានុវត្តន៍ថ្មីៗកុំឱ្យដដែលៗ។ ប្រមែលប្រមូលអ្នកឯកទេសដែលមានបទពិសោធន៍តាមមន្ទីរពេទ្យមកបង្ហាត់បង្រៀនបន្ថែមដល់និស្សិតដើម្បីឱ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត»។
លោករដ្ឋមន្ត្រីបានប្រៀបធៀបថា «យើងចង់ឱ្យប្រទេសយើងជឿនលឿនយើងត្រូវជឿនលឿនមុនកុំចេះតែស្រែកថា ហេតុអ្វីបានជាប្រទេសជាតិមិនជឿនលឿនយើងត្រូវជឿនលឿនមុន និងចេះតែស្រែកថាក្រសួងសុខាភិបាលអត់ជឿនលឿនក្នុងនាមយើងជាអ្នកជំនាញសុខាភិបាលយើងអត់ជឿនលឿន។ ដូចនេះយើងត្រូវជឿនលឿនមុន។ ក្នុងនាមជាសាស្ត្រាចារ្យត្រូវប្រឹងខ្លួនឯងនិស្សិតម្នាក់ត្រូវប្រឹងខ្លួនឯងត្រូវប្រឹងរៀនជំនាញខ្លួនឯងមុននឹងទៅចង្អុលថា មិនជឿនលឿននោះ»។
ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានណែនាំសាកលវិទ្យាល័យត្រូវធ្វើដៃគូជាមួយបណ្តាប្រទេសនានាពិសេសប្រទេសបារាំងដែលមានជំនាញខ្ពស់ខាងវិស័យសុខាភិបាល។ ត្រូវបង្កើនគុណភាពបណ្តុះបណ្តាលឱ្យលើសពីអ្វីដែលមានកន្លងទៅ។ អ្នកដែលបានទៅសិក្សានៅប្រទេសបារាំង ឬប្រទេសផ្សេងៗទៀតពេលត្រឡប់មកវិញត្រូវចែករំលែកចំណេះដឹងទាំងនោះដល់និស្សិតផ្សេងៗទៀតព្រោះថា យើងមិនអាចបញ្ជួនទៅសិក្សានៅបរទេសបានទាំងអស់គ្នាទេ។ ជំរុញនិងលើកម្ពស់ឱ្យមានការស្រាវជ្រាវផ្នែកពាក់ព័ន្ធទាំងឡាយដោយផ្សារភ្ជាប់ជាមួយសាកលវិទ្យាល័យនានានៅប្រទេសបារាំងនិងស្នើឱ្យបណ្តាមន្ទីរពេទ្យចុះអនុស្សារណៈជាមួយសាកលវិទ្យាល័យនៅបារាំងផងដែរ។ ត្រូវបង្រៀននិស្សិតក្នុងការបម្រើអត្ថប្រយោជន៍សាធារណៈ និងជាអ្នកដឹកនាំព្រោះថាការបង្រៀនជាភាពជាបុគ្គលមិនសូវទទួលបានជោគជ័យទេ។ លើសពីនេះទៀតត្រូវបើកទូលាយ និងទទួលយកនូវអ្វីជាអនុសាសន៍នានារបស់សាស្ត្រាចារ្យ និងត្រូវប្រមែប្រមូលសាស្ត្រាចារ្យទាំងអស់មកវិញរួមទាំងអ្នកចូលនិវត្តន៍មកពិគ្រោះយោបល់ដើម្បីពង្រឹងគុណភាពការបណ្តុះបណ្តាលឱ្យមាននវានុវត្តន៍ហើយឯកសារបង្រៀនកុំឱ្យមានបង្រៀនដដែលៗត្រូវមានថ្មីៗដើម្បីដើរឱ្យទាន់ការរីកចម្រើនរប
ស់សាកលលោក។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិចំនួន ៩៣ ស្ថាប័នព្រមទាំងការចូលរួមក្នុងបណ្តាញសាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន១៣បណ្តាញ, និងការទទួលបាននូវចំណាត់ថ្នាក់លេខ ៦ក្នុងចំណោមសាកលវិទ្យាល័យ ២០០លើពិភពលោកដែលចូលរួមប្រកួតប្រជែងក្នុងប្រព័ន្ធ World University rankingfor innovation (WURI) សម្រាប់ការងារផ្លាស់ប្តូរនិស្សិត និងបើកចំហរ៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា
-
កីឡា១ សប្តាហ៍ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ