Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី មិនដែលហាមឃាត់ ឬរំខានសកម្មភាពនានារបស់ អង្គការសង្គមស៊ីវិលម្តងណាទេ បើសិនជាស្របច្បាប់

បានផុស

នៅ

លោក កើត ឆែ អភិបាល​រង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ដែល​បាន​ហាមឃាត់ ឬ រំខាន​ចំពោះ​សកម្មភាព​នានា​របស់​អង្គការ​សង្គម​ស៊ីវិល​ម្ដង​ណា​ទេ បើ​សិន​ជា​អង្គការ​ទាំងនោះ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដោយ​ស្របច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់ លោក កើត ឆែ បែបនេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ តុលា នេះ ក្នុង​វេទិកា​សន្ទនា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ​ស្ដីពី​ការ​ឈ្វេងយល់​អំពី​តួនាទី​សង្គម​ស៊ីវិល​ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ នៅ​សាល​ប្រជុំ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា។

វេទិកា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី លោក កឹមរត្ន័ វិសិដ្ឋ នាយករង​ខុទ្ទកាល័យ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​រដ្ឋលេខាធិការ​ទីស្ដីការ គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល និង​លោក កើត ឆែ អភិបាលរង និង​ជា​តំណាង លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ។

លោក កើត ឆែ បាន​មាន​ប្រសាសន៍​ថា ជា​ការ​ពិត​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ផ្តល់ និង​គាំទ្រ​ដល់​សេវា​សង្គម បច្ចេកទេស សុខភាព​នៅ​តាម​មូលដ្ឋាន​ជនបទ សហគមន៍​ក្រីក្រ តំបន់​មិន​រៀបរយ និង​បំពេញ បន្ថែម​នូវ​ភាព​មិន​ពេញលេញ នៃ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយ​ភាព​ក្រីក្រ ក្នុង​នោះ​រាជរដ្ឋាភិបាល ក៏​ដូច​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តែង​បាន​លើកទឹកចិត្ត​តាម​គ្រប់​រូបភាព​ដល់​សមាគម​,​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​ក្នុងស្រុក និង​បរទេស​ទាំងអស់​ដែល​កំពុង​ធ្វើ​សកម្មភាព​ស្របច្បាប់​បម្រើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ដែល​បាន​ហាមឃាត់​ ឬ ​រំខាន​ចំពោះ​សកម្មភាព​របស់​សមាគម ឬ អង្គការ​សង្គម​ស៊ីវិល​ម្តង​ណា​ទេ ​បើ​សមាគម ​,​ឬ​ អង្គការ​សង្គម​ស៊ីវិល​នោះ ​ធ្វើ​សកម្មភាព​ដោយ​ស្រប​ច្បាប់។

លោក កើត ឆែ បញ្ជាក់​ថា ការ​ជួបជុំ​គ្នា​ពេលនេះ មិនមែន​ចៅហ្វាយនាយ ជាមួយ​កូនចៅ​នោះ​ទេ តែ​ជា​ដៃគូ​អភិវឌ្ឍន៍។ បើជា​ដៃគូ​ហើយ គឺ​យើង​រួមគ្នា​ដើរ​លើ​ផ្លូវ​តែមួយ មាន​គោលដៅ​តែមួយ​ គឺ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាមួយគ្នា ​មិនមែន​ខ្វែងគំនិត​គ្នា​ទេ សុំ​ធ្វើ​សកម្មភាព​ដោយ​ស្របច្បាប់។

នា​ឱកាស​នោះ​ដែរ លោក កឹមរត្ន័ វិសិដ្ឋ បាន​គូស​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល បាន​ផ្តល់​សារៈសំខាន់ និង​ផ្តល់​ឱកាស​ដល់​សមាគម​.​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ភាព​ជា​ដៃគូ និង​មាន​ភាព​ស្មោះត្រង់ បំពេញ​ចំណុច​ខ្វះខាត​ឱ្យ​គ្នា​ទៅវិញទៅមក ជជែក​គ្នា​រក​ហេតុផល មិនមែន​តឹង​សរសៃ​ក​ដាក់គ្នា​ទេ។ ជាមួយ​គ្នា​នេះ លោក​សូម​ឱ្យ​សមាគម​.​អង្គការ​មិនមែន​រដ្ឋាភិបាល​ ត្រូវ​ស្វែងយល់​ពី​អត្ថន័យ និង​ខ្លឹមសារ​ នៃ​នយោបាយ​បញ្ចកោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ ឱ្យ​បាន​ច្បាស់លាស់​ទើប​យើង​ធ្វើ​សកម្មភាព​ចំ​គោលដៅ។ លោក​បន្ត​ទៀត​ថា យើង​ខ្មែរ​តែ​ ១​ មិន​ត្រូវ​ស្តាប់​អ្នក​មិនមែន​ខ្មែរ និង​ត្រូវ​រក្សា​ឱ្យ​បាន​សន្តិភាព គ្មាន​សន្តិភាព​ គ្មាន​អ្វីៗ​ ទាំងអស់។

លោក កឹម​រ័ត្ន វិសិដ្ឋ បាន​លើក​ជា​ឧទាហរណ៍​ថា ​ប្រទេស​កំពុង​មាន​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ នៅ​អ៊ុយ​ក្រែន​ជាដើម តើ​អង្គការ​សង្គម​ស៊ីវិល​ ឬ​ សកម្មភាព​សង្គម​ទាំងឡាយ​ អាច​ធ្វើ​សកម្មភាព​បានទេ​? យើង​ត្រូវ​យល់​តម្លៃ នៃ​សន្តិភាព។

នា​ឱកាស​នោះ​ដែរ ក៏​មាន​ការ​បកស្រាយ​ពី​មន្ត្រី​ជំនាញ​លើ​ការ​ប្រតិបត្តិ​គោលនយោបាយ​បញ្ចកោណ និង​អត្ថប្រយោជន៍ នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​គាំពារ​សុខុមាលភាព​សង្គម​(​ប​.​ស​.​ស​)​ផង​ដែរ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម