Connect with us

ព័ត៌មានជាតិ

ប.ស.ស បង្ហាញពីអត្ថប្រយោជន៍ការចូលរួមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយស្ម័គ្រចិត្ត ដល់អង្គការសង្គមស៊ីវិល

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ២០២៤ នេះ លោក សុក បូរ៉ា ប្រធាន​នាយកដ្ឋាន​តាវកាលិក​សន្តិសុខ​សង្គម នៃ ប​.​ស​.​ស បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ចែករំលែក​អំពី​អត្ថប្រយោជន៍ នៃ​ការ​ចូលរួម​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ជូន​ដល់​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន ក្នុង​វេទិកា​សន្ទនា​សម្ព័ន្ធ​សង្គម​ស៊ីវិល ក្រោម​អធិបតីភាព លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​មាន​ប្រសាសន៍​ថា វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ព្រឹកមិញ​នេះ ជា​វេទិកា​សន្ទនា​ក្រោម​ប្រធានបទ​ស្ដីពី​«​ការ​ឈ្វេងយល់​ពី​តួនាទី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១» ដើម្បី​បើកឱកាស​ឱ្យ​មាន​ការ​ពិភាក្សា​យ៉ាង​ផុស​ផុល និង​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​បង្ហាញ​ការពេញចិត្ត​នូវ​ការផ្ដល់​សេវាសាធារណៈ​នានា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ផ្ដល់​មតិ​ដើម្បី​កែលម្អ​បន្ថែម។

ជាមួយគ្នា​នោះ​ដែរ អង្គការ​សង្គម​ស៊ីវិល អាច​ទទួល​បាន​នូវ​ពុទ្ធិ​ថ្មីៗ និង​អាច​ចែករំលែក​បទ​ពិសោធ​​គ្នា​ទៅវិញទៅមក​ក្នុង​ការ​រួមគ្នា​កសាង និង​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​កម្ពុជា។

សូម​បញ្ជាក់​ថា វេទិកា​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ ​ក្នុង​រាជធានី​ភ្នំពេញ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​សរុប​ប្រមាណ​ជា ៣០០ នាក់ នៅ​សាល​ប្រជុំ​ខេមរ​វិទូ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម