ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ៖ បញ្ហាឱសថក្លែងក្លាយនិងផលិតផលក្លែងក្លាយខុសច្បាប់ ជាបញ្ហាសុខភាពសាធារណៈ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអះអាងថា បញ្ហាឱសថក្លែងក្លាយនិងផលិតផលក្លែងក្លាយខុសច្បាប់ ជាបញ្ហាសុខភាពសាធារណៈ និងជាអាទិភាពមួយដ៏សំខាន់ ដែលចាំបាច់ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា។

ថ្លែងក្នុងពិធីកម្ទេចឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ដែលមានចំនួនសរុបជាង ៥៤០ តោននៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តថា«ការរួមគ្នាពីមន្ត្រីអនុវត្តច្បាប់ និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺដើម្បីបម្រើប្រយោជន៍រួម ក្នុងការការពារសុខភាព និងអាយុជីវិតប្រជាពល រដ្ឋ ព្រមទាំងបញ្ចៀសនូវហានិភ័យនានា ដែលបង្កឡើងដោយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់សម្រាប់សង្គមជាតិ»។ លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការផលិត, ការនាំចេញ, ការនាំចូល និងការចែកចាយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺជាបទល្មើសមួយ ដែលមានលក្ខណៈធ្ងន់ធ្ងរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា«ហេតុដូចនេះ បន្ថែមលើការដកហូត និងការកម្ទេចចោលនូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់, មន្ត្រីអនុវត្តច្បាប់ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ និងត្រូវផ្ដន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយ ជាអាទិ៍ អ្នកនាំចូល និងអ្នកចែកចាយផលិតផល ឲ្យបានតឹងរឹង និងឲ្យបានត្រឹមត្រូវតាមប្រភេទនៃបទល្មើស ដែលកំណត់ក្នុងច្បាប់ ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីធានាការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងដើម្បីកុំឲ្យបញ្ហានេះចេះតែកើតមាន និងរីករាលដាលឡើងបន្តទៀត»។

យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, អាជ្ញាធរដែនដី, មន្ត្រីនគរបាលយុត្តិធម៌ រួមទាំងស្ថាប័នតុលាការ និងស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបានកោតសសរចំពោះ ការចូលរួមសហការយ៉ាងល្អប្រសើរពីប្រជាពលរដ្ឋ, សង្គមស៊ីវិល និងវិស័យឯកជនផងដែរ។
គួរបញ្ជាក់ថា ផលិតផលក្លែងក្លាយ ដែលត្រូវដុតកម្ទេចចោលនេះ រួមមានចំនួន ៦ មុខដូចជាផលិតផលឱសថ គ្រឿងសំអាង ថ្នាំកសិកម្ម បារីអេឡិចត្រូនិក ផលិតផលប្រើប្រាស់ និង គ្រឿងឧបភោគ បរិភោគ សរុបចំនួន ប្រមាណជាង ៥៤០តោន៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អគ្គិភ័យលេបត្របាក់ផ្សារកំពង់ពពិល ខាតបង់អស់ជាង១លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ