ព័ត៌មានជាតិ
ដើមខែមីនាឆ្នាំ២០២១នេះ អាជ្ញាធរខេត្តតាកែវ ឃាត់ខ្លួនជនជាតិចិនជាង១០នាក់យកមកធ្វើចត្តាឡីស័ក
តាកែវ ៖ ដើមខែមីនា ឆ្នាំ២០២១ នេះ អាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ បានចាប់ឃាត់ខ្លួនជនជាតិចិនជាង១០នាក់ នៅទីតាំងផ្សេងៗគ្នា យកមកធ្វើចត្តាឡីស័កក្នុងមណ្ឌលឯទីរួមខេត្តតាកែវ។

ការឃាត់ខ្លួនលើកទី១ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដោយសមត្ថកិច្ចស្រុកព្រៃកប្បាស ចំពេលដែលជនជាតិចិនបានព្យាយាមគេចចេញពីតំបន់ប្រជុំជនកោះធំ ដែលមានគ្នា០៩នាក់កំពុងស្ពាយកាបូបដើរនៅលើផ្លូវលេខ១២៩ ស្ថិតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ករណីនេះដែរ តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនទាំង០៩នាក់នេះ គឺបន្ទាប់ពីមានការរាយការពីប្រជាពលរដ្ឋថា ឃើញជនជាតិចិនមួយក្រុមមានស្ពាយកាបូបបានដើរ លើផ្លូវលេខ ១២៩ ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចពីការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ក្រោយការឃាត់ខ្លួនជនជាតិចិនទាំង០៩នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃកប្បាស បានធ្វើការជូនដំណឹងដល់មន្ត្រីសុខាភិបាល និងថ្នាក់ដឹកនាំខេត្ត នឹងបានបញ្ជូនជនជាតិចិនទាំង៩នាក់នោះ មកដាក់នៅមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យភូមិភាគតាកែវ។

ដោយឡែក១ករណីផ្សេងទៀតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចតំបន់ ប្រតិបត្តិការ សឹករងតាកែវ បានចាត់ តាំងកម្លាំងដើរល្បាតតាមព្រំដែន កម្ពុជា -វៀតណាម ក្នុងភូមិសាស្ត្រកងអនុសេនាធំទី២ តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៣ បានឃាត់ខ្លួនជនជាតិចិនចំនួន០៦នាក់បន្ថែមទៀត មានប្រុស ០៥នាក់និងស្រី ០១នាក់ ដែលកំពុងលួចឆ្លងព្រំដែនពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមចំណុចចន្លោះបង្គោលលេខ ២៦៧-២៦៨ ស្ថិតនៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ និងបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ៧Day ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។

បច្ចុប្បន្នមានជនជាតិចិន១៥នាក់ កំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅកន្លែងពីរផ្សេងគ្នា ក្នុងក្រុងដូនកែវ តែយ៉ាងណាក៏ដោយនៅមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរពាកព័ន្ធទៅលើលទ្ធផលតេស្តវិជ្ជមានឬអវិជ្ជមានជំងឺកូវីត១៩នោះនៅឡើយទេ៕
ដោយ ៖ វីរៈ



-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?