Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាលឲ្យគ្រប់មន្ទីរពេទ្យត្រៀមរៀបចំការព្យាបាលជំងឺឆ្លងករណីមានគ្រោះមហន្ដរាយកើតឡើងជាយថាហេតុ

បានផុស

នៅ

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានធ្វើការណែនាំដល់មន្ទីរពេទ្យគ្រប់កម្រិតត្រូវត្រៀមរៀប
ចំការព្យាបាលជំងឺឆ្លងក្នុងករណីមានគ្រោះមហន្ដរាយដែលកើតឡើងជាយថាហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាមសង្រ្គោះជីវិតក្រោមម្លម់សន្តិភាព» ដើម្បីអបអរសាទរអនុស្សាវរីយ៍ ១ឆ្នាំនៃការបើកដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាពកាលពីថ្ងៃទី២៨តុលា លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា មន្ទីរពេទ្យគ្រប់កម្រិតត្រូវត្រៀមរៀបចំការព្យាបាលជំងឺឆ្លងដែលអាចកើតឡើងជាយថាហេតុ ជាមួយមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចៀសវាងអ្នកជំងឺទៅពង្រាយតាមមន្ទីរពេទ្យនានា និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារជារៀងរាល់ឆ្នាំដោយធ្វើហាត់សមជាមួយគ្នាឱ្យបានទៀងទាត់។ ត្រៀមរៀបចំផ្គត់ផ្គង់សម្ភារបរិក្ខារដើម្បីឆ្លើយតបគ្រោះមហន្ដរាយដែលអាចកើតមានឡើងជាយថាហេតុ។ ត្រូវគ្រប់គ្រងការទទួលអ្នកជំងឺឆ្លងមកពីមន្ទីរពេទ្យនានាដោយសហការជាមួយក្រុមជំនាញឯកទេស ពីមន្ទីរពេទ្យជាតិផ្សេងៗ
ដោយបង្កើតក្រុមជំនាញគាំទ្រព្យាបាលទៅតាមឯកទេសនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយអន្ដរក្រសួងដែលពាក់ព័ន្ធរួមមាន សន្ដិសុខ ព័ត៌មានវិទ្យា អាជ្ញាធរ ភ័ស្ដុភារ និងផ្នែកពាក់ព័ន្ធនានា។

ទន្ទឹមនឹងការបម្រើសេវាសុខាភិបាលជាគ្រូពេទ្យ លោករដ្ឋមន្ត្រីសូមលើកទឹកចិត្តឱ្យបុគ្គលិក មន្ដ្រីរាជការនៃមន្ទីរពេទ្យជាតិ
តេជោសន្ដិភាព ចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ដែលសកម្មភាពនេះបង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា ក៏ជាសកម្មភាពមនុស្សធម៌ផងដែរ។

លោករដ្ឋមន្រ្តី បានលើកឡើងថា ការរួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិតក្រោមម្លប់សន្ដិភាព គឺបង្ហាញពីទឹកចិត្តស្រឡាញ់
ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ហើយក៏បង្ហាញឲ្យឃើញនូវការសហការគ្នា
សាមគ្គីភាពជាធ្លុងមួយរបស់មន្ត្រីសុខាភិបាលដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជាដែលមានសន្ដិភាពពេញលេញ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «សូមប្រាប់ទៅមិត្តភក្ត្រ័យើង ក្រុមគ្រួសារយើង បើចង់ធ្វើអ្វីពិសេសថ្ងៃនេះ សូមស្មគ្រ័ចិត្តផ្តល់ឈាមថ្ងៃនេះ និងផ្តល់ឈាមម្តងមានន័យយ៉ាងពិតប្រាកដថា បានជួយនាំជីវិតមួយ ផ្តល់ត្រឡប់ជូនទៅវិញដល់ឪពុក
ម្តាយ កូន ប្តី ប្រពន្ធ ដែលលោកកំពុងរង់ចាំ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១០ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១១ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម