ព័ត៌មានជាតិ
ប.ស.ស ប្រគល់បណ្ណសមាជិកជាង ៣០០ ជូនក្រុមប្រឹក្សាស្រុក-ឃុំ រដ្ឋបាលស្រុកកំពង់ត្រឡាច
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិធីប្រគល់បណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស ជូនដល់ក្រុមប្រឹក្សាស្រុក-ឃុំ-ប្រធានការិយាល័យប្រជាពលរដ្ឋ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ នៃរដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ នៅរដ្ឋបាលស្រុកកំពង់ត្រឡាច នៃខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ស៊ឹម ប៊ុនធឿន ប្រធានសាខា ប.ស.ស ខេត្តកំពង់ឆ្នាំង និងលោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច ដោយមានអ្នកចូលរួមចំនួន ២៦៥ នាក់ ព្រមទាំងបានប្រគល់បណ្ណសមាជិក ប.ស.ស ចំនួន ៣២៨ ប័ណ្ណ ផងដែរ។
នៅក្នុងពិធីនោះដែរ លោក ស៊ឹម ប៊ុនធឿន បានធ្វើការពន្យល់អំពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងនីតិវិធី នៃការចូលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត ដែល ប.ស.ស. ផ្ដល់ជូន។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ ២ ៥៤៣ ៨៧០ នាក់ ស្រី ១ ៤១៣ ០១១ នាក់។
ក្នុងចំណោមសមាជិកសរុបជាង ២ លាន ៥ សែននាក់នេះ ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៨២ ៥៧៧ នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារចំនួន ១ ៥៨១ ៩៨៨ នាក់,បុគ្គលស្វ័យនិយោជន៍ចំនួន ៣៦២ ៣៥៥ នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន១១៦ ៩៥០ នាក់ដែល ទាំងនេះបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ