ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ដាក់គ្រឿងចក្រឈូសសម្អាតដី កាត់ស្មៅ ធ្វើកន្លែងស្នាក់នៅបណ្ដោះអាសន្នជូនចំណុះទូកង
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះពិនិត្យមើលជាក់ស្ដែងនៅទីតាំងសម្រាប់ស្នាក់នៅបណ្ដោះអាសន្នសម្រាប់ចំណុះទូកង។
ជាក់ស្ដែងកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ អភិបាលខណ្ឌ បានប្រើប្រាស់គ្រឿងចក្រឈូសសម្អាតដី និងកាត់ស្មៅ លើទីតាំងដីមួយកន្លែង ក្នុងសង្កាត់ឫស្សីកែវ សម្រាប់ត្រៀមធ្វើជាកន្លែងស្នាក់នៅបណ្ដោះអាសន្នជូនដល់ចំណុះទូកដែលអញ្ជើញមកចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានចូលមកដល់នារយៈពេលដ៏ខ្លីខាងមុខ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៤ នេះ នឹងធ្វើឡើងនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមទស្សនាកម្សាន្ត សប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ បុរាណ និងសម្តែងសិល្បៈ ទាំង ៣ រាត្រី។
ដោយឡែកចំពោះបញ្ហាសន្តិសុខវិញ នឹងប្រើប្រាស់កម្លាំង ដើម្បីការពារសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលនឹងមកចូលរួមកម្សាន្តផងដែរ៕
អត្ថបទ ៖ ម៉េង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់