ព័ត៌មានជាតិ
ប្រទះឃើញចម្លាក់បដិមាទ្វារបាលចំនួន ១២ នៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំងក្រុងអង្គរធំ
ចម្លាក់បដិមាទ្វារបាលចំនួន ១២ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញដោយក្រុមបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ(CCSA) កំឡុងពេលធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងជើង ជ្រុងខាងលិចនៃព្រះបរមរាជវាំង នៃក្រុងអង្គរធំ កាលពីថ្មីៗនេះ។

បុរាណវិទ្យា លោក សន ចាន់ថន បានឱ្យដឹងថា ចម្លាក់ទ្វារបាលធ្វើពីថ្មភក់ចំនួន ១២ នេះ ត្រូវបានក្រុមអ្នកបុរាណវិទ្យា ធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ដើម្បីសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធនៃខ្លោងទ្វារ និងស្វែងរកថ្ម ដែលជ្រុះធ្លាក់ដើម្បីជួសជុលខ្លោងទ្វារនេះឡើងវិញ។
បុរាណវិទ្យារូបនេះ ឱ្យដឹងទៀតថា«ចម្លាក់បដិមាទ្វារបាលទី១២ ដែលទើបរកឃើញនេះ ស្ថិតនៅក្នុងដីជម្រៅ ១៤០សង់ទីម៉ែត្រ គឺស្រទាប់ដីគ្រឹះសម័យកាលកសាង គឺអាចថាចម្លាក់នេះ បានធ្លាក់អស់រយៈពេលជាយូរមកហើយ ចម្លាក់បដិមាទ្វារបាលទាំង១២ មួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗ»។

ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់ ១១០ សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់ ១០០ សង់ទីម៉ែត្រ មួយចំនួននៅមានរូបរាងនៅល្អពេញលេញ ខ្លះទៀតខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។
លោក ចាន់ថន បញ្ជាក់ថា ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះ ក្រុមការងារបានកំណត់ទីតាំងដើម ចុះបញ្ជី ថតរូប រៀបចំឯកសារ មុនឈានដល់ការលើកមកសម្អាត និងជួសជុល ដើម្បីយកទៅដាក់នៅទីតាំងដើម។

ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាលដែលប្រទះឃើញ គឺស្ថិតក្នុងរចនាប័ទ្មឃ្លាំង ស្របពេលជាមួយគ្នានៃការកសាងព្រះបរមរាជវាំងស្ថិតនៅសតវត្សរ៍ទី១១៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ