ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត៖ មូលនិធិគ្រូបង្រៀនស្រុកចំការលើបានជួយសម្រួលជីវភាពដល់គ្រូបង្រៀន
ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងចាត់ទុកមូលនិធិគ្រូបង្រៀនស្រុកចំការលើ បានរួមចំណែកជួយជីវភាពគ្រូបង្រៀន ដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ។ ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតសមាគមមូលនិធិគ្រូបង្រៀនស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសបិទសន្និបាតសមាគមមូលនិធិគ្រូបង្រៀនស្រុកចំការលើ ឯកឧត្តម ហ៊ុន ម៉ានិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សមាគម ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង និងបានលះបង់គ្រប់បែបយ៉ាង កសាងធនធានមនុស្សជូនជាតិមាតុភូមិ។ បើតាមឯកឧត្តម ហ៊ុន ម៉ានិត សមាគមមូលនិធិគ្រូបង្រៀនស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដើម្បីផ្តល់លទ្ធភាពឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ រួមទាំងអ្នកដែលចូលនិវត្តន៍ ចូលរួមជាសមាជិក ហើយអាចប្រើប្រាស់មូលនិធិនេះ ដើម្បីជួយសម្រួលដល់ការលំបាកនានា លើកកម្ពស់កម្រិតជីវភាពរបស់លោកគ្រូ អ្នកគ្រូ។

ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ បានថ្លែងថា មូលនិធិនេះទទួលបានការចូលរួមពីសប្បុរសជននានា បានរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ ដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ ហើយបានសាបព្រោះចំណេះដឹង អប់រំទូន្មានកុមារ និងយុវជន ក្នុងស្រុកចំការលើ ក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ឯកឧត្តម បន្តថា «ផ្លែផ្កានៃសុខសន្តិភាព បានជំរុញឱ្យយើងគ្រប់គ្នា មាតា បិតា និងអាណាព្យាបាលទាំងអស់មានលទ្ធភាពគ្រប់គ្រាន់ ចូលរួមជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឱ្យមានទាំងសីលធម៌ គុណធម៌ និងចំណេះដឹង»។ ឯកឧត្តម ក៏បានគូសរំលេចនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សាស្នាដៃ និងដាក់ចេញវិធានការ និងគោលនយោបាយថ្មីៗទៀត ដើម្បីផលប្រយោជន៍ជាតិទាំងមូល។

ឆ្លៀតឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត បានអបអរសាទរដល់លោកគ្រូ អ្នកគ្រូ ទាំង ១៧នាក់ ដែលទទួលបានការគាំទ្រពីសមាជិក សមាជិកាទាំងអស់ ជាប់ជាក្រុមប្រឹក្សាភិបាលអាណត្តិថ្មី។ ជាថ្មីម្តងទៀត ឯកឧត្តម បានថ្លែងអំណរគុណដល់សមាគមមូលនិធិគ្រូបង្រៀនស្រុកចំការលើ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសមាគម ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាអភិវឌ្ឍសង្គមជាតិ និងអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានខិតខំព្យាយាមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារប្រជាជនក្នុងមូលដ្ឋាន៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា