ព័ត៌មានជាតិ
អ្នកនាំពាក្យរដ្ឋាភិបាលប្រកាសថា ការដកខ្លួនពីCLV មិនត្រូវការឆ្លងកាត់រដ្ឋសភា ឬឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញមកបញ្ជាក់ថា ការដកខ្លួនពីCLV-DTA មិនត្រូវការឆ្លងកាត់រដ្ឋសភា ឬឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាចេញមកបញ្ជាក់ដូច្នេះ គឺបន្ទាប់ពីសង្កេតឃើញថា ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក នៅតែបន្តយកបញ្ហាCLV-DTA ធ្វើបាតុកម្មម្ដងហើយម្ដងទៀត ដោយក្រុមដែលមាននិន្នាការប្រឆាំងទាំងនោះលើកឡើងថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម គឺត្រូវតែឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសេចក្ដីថ្លែងការណ៍ ចេញនៅថ្ងៃអង្គារ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ថា៖«តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួនចេញពីកិច្ចសហ-ប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។»។
អ្នកនាំពាក្យបានចាត់ទុកថា ក្រុមដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេសមួយក្ដាប់តូច កំពុងតែបន្តយកប្រធានបទកិច្ចសហប្រតិបត្តិការណ៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA ទៅធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលយល់ឃើញថា ការបន្តយកបញ្ហានេះមកធ្វើអាជីវកម្ម គឺសរបញ្ជាក់ពីកង្វះខាតចំណេះដឹង ខ្វះការស្រាវជ្រាវ និងខ្វះការយល់ដឹងខាងផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម។ អ្នកនាំពាក្យ ចាត់ទុកសកម្មភាពបែបនេះ មិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពបំផ្លិចបំផ្លាញ និងពង្វក់ស្មារតីយុវជនមួយចំនួនឱ្យវង្វេងតាមមនោគមវិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកខ្វក់ និងដ៏គ្រោះថ្នាក់របស់ក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយមតែប៉ុណ្ណោះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្រកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងមានឆន្ទៈមោះមុតក្នុងការអភិវឌ្ឍប្រទេសបន្តពី សម្តេច ហ៊ុន សែន ដោយធានាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់តាមការគ្រោងទុក ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមមកបំផ្លិចបំផ្លាញ ឬរារាំងដំណើរការកសាងជាតិបានជាដាច់ខាត។
អ្នកនាំពាក្យ នៅតែអះអាងថា រាជរដ្ឋាភិបាលប្តេជ្ញាបន្តការអភិវឌ្ឍតំបន់ព្រំដែនភូមិភាគឦសាន ក៏ដូចជាតំបន់ព្រំដែនទូទាំងប្រទេស ឱ្យកាន់តែរីកចម្រើន ដោយរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមិលី្លម៉ែត្រឡើយ និងបន្តរក្សាស្ថានភាពព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី២៩ ខែតុលា នេះ ជាចុងក្រោយ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយមទាំងឡាយ បញ្ឈប់ការយកបញ្ហា CLV-DTA ទៅធ្វើអាជីវកម្មនយោបាយបែបញុះញង់ និងបំផ្លិចបំផ្លាញតទៅទៀត។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកញ្ញា ក្រោយពីឆ្លងការជជែកពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ក៏ បានសម្រេចចិត្ដដកកម្ពុជា ចេញពី CLV-DTA។
ដើម្បីដកខ្លួនចេញពី CLV-DTA តាមនីតិវិធីផ្លូវការ រដ្ឋមន្ត្រីក្រសួងការបរទេស បានផ្ញើលិខិតផ្លូវការទៅកាន់ភាគីឡាវ និងវៀតណាម។ នៅក្នុងលិខិតផ្លូវការនៅបានបញ្ជាក់ថា កម្ពុជា សម្រេចចិត្តដកខ្លួនចេញពី CLV-DTA បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះបានឈានដល់គោលដៅរបស់ខ្លួនហើយ។ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន៕
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
MGI ប្រកាសដកតំណែងបវរកញ្ញាមីយ៉ាន់ម៉ាជាប់លំដាប់រងលេខ២ ជាផ្លូវការហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ