ព័ត៌មានជាតិ
អ្នកនាំពាក្យព្រមានចាត់ការអ្នកយកឈ្មោះរដ្ឋមន្ត្រីមហាផ្ទៃ ទៅកាងសកម្មភាពខុសច្បាប់
អ្នកនាំពាក្យ ប្រាប់ឱ្យបុគ្គលណាដែលយកឈ្មោះលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាងសកម្មភាពខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវតែបញ្ឈប់ជាបន្ទាន់ និងបានព្រមានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រព្រឹត្តទង្វើមិនគប្បីនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1624-1024x576.png)
ការចេញមកប្រកាសបែបនេះ ក្រោយសង្កេតឃើញថា ថ្មីៗនេះ មានបុគ្គលឆ្លៀតឱកាសមួយចំនួនបានតាំងខ្លួនជាសាច់ញាតិ ជាក្រុមការងារ ឬជាជំនួយការរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើជាបង្អែក កាងទំនាស់ឯកជន ឬដាក់សម្ពាធលើអាជ្ញាធរ សមត្ថកិច្ចឱ្យផ្ដល់ប្រាក់ ជាថ្នូរទៅនឹងការមិនចាត់វិធានការនានា និងខ្លះទៀត បានតម្រូវឱ្យបង់ប្រាក់ប្រចាំខែ ជាថ្នូរនឹងការសម្របសម្រួលខុសច្បាប់ផ្សេងៗ ជាដើម។
តាមលោក រ៉េន រតនៈ អ្នកនាំពាក្យផ្ទាល់ខ្លួនលោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្រៅពីទង្វើមិនគប្បីខាងលើ ក៏មានបុគ្គលឆ្លៀតឱកាសខ្លះទៀត បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដោយមានរូបថតជាមួយថ្នាក់ដឹកនាំ បង្ហាញបង្អួតដោយកុហកជនបរទេស ថា ខ្លួនជាក្រុមការងារ ជាជំនួយការ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ស សុខា ដើម្បីទាញ យកផលប្រយោជន៍ក្នុងគ្រាដែលជនបរទេសទាំងនោះពុំដឹងពីការពិត។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1625-1024x682.png)
ជាងនេះទៀត ក្នុងកិច្ចប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបករណី Call Center ខុសច្បាប់ ក៏មានបុគ្គលខ្មែរ និងជនបរទេសខ្លះ ឆ្លៀតឱកាសប្រើឈ្មោះលោក ស សុខា ទៅបន្លាច គំរាមកំហែង បន្ទុចបង្អាក់ការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការបង្កើតពាក្យចចាមអារ៉ាម ខ្សឹបខ្សៀវក្នុងចេតនាទុច្ចរិត អុចអាល ញុះញង់ បង្ខូចកេរ្តិ៍ឈ្មោះលោកថា ជាអ្នកនៅពីក្រោយទីតាំង Call Center ខុសច្បាប់ ឬជាប់ពាក់ព័ន្ធផលប្រយោជន៍របស់ក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដោយគ្រាន់តែផ្អែកលើរូបថតជាមួយគ្នា ឬទំនាក់ទំនងក្នុងសង្គមជាធម្មតា។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1626-1024x683.png)
ជុំវិញករណីមានបុគ្គលយកឈ្មោះលោកឧបនាយករដ្ឋមន្ត្រី ស សុខា ទៅប្រព្រឹត្តទង្វើមិនគប្បីទាំងនេះ អ្នកនាំពាក្យផ្ទាល់ខ្លួនរបស់លោក ចេញមកប្រកាសបដិសេធ។ លោក រ៉េន រតនៈ បានថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់បុគ្គលដែលប្រើប្រាស់ឈ្មោះលោក ស សុខា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ពិសេសចំពោះជនបង្កើតពាក្យចចាមអារ៉ាម លាបពណ៌យ៉ាងអគុណធម៌ ផ្ទុយពីការពិតមកលើលោក ស សុខា។ ក្នុងន័យនេះ លោក ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គលទាំងនេះ។
អ្នកនាំពាក្យ តាមរយៈសេចក្ដីបដិសេធ នៅថ្ងៃទី២៩ ខែតុលានេះ ក៏បានអំពាវនាវសាធារណជនកុំជឿលើបុគ្គលទាំងនោះ និងត្រូវទាក់ទងមកខុទ្ទកាល័យជាបន្ទាន់ ប្រសិនបើមានការសង្ស័យដោយប្រការណាមួយ និងដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចតាមផ្លូវច្បាប់ ក្នុងករណីដឹងថាខ្លួនជាជនរងគ្រោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-1627-1024x682.png)
អ្នកនាំពាក្យ សង្កត់ធ្ងន់ថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា ប្រកាន់សុចរិតធម៌ជាមាគ៌ាជីវិត ទាំងក្នុងកិច្ចការបម្រើជាតិនិងប្រជាជន និងទាំងក្នុងសកម្មភាពទំនាក់ទំនងសង្គម។ សម្រាប់សាធារណជន លោកឧបនាយករដ្ឋមន្ត្រី តែងផ្ដល់ការគោរព ស្រលាញ់ និងរាប់អានក្នុងស្មារតីជាជនរួមជាតិ ហើយសម្រាប់ធុរជនជាតិ និងអន្តរជាតិ តែងតែចូលរួមផ្ដល់ការលើកទឹកចិត្ត គាំទ្រ សម្របសម្រួល និងបង្កលក្ខណៈឱ្យធ្វើសកម្មភាពស្របតាមច្បាប់កម្ពុជា ដើម្បីនាំមកផលប្រយោជន៍ជូនជាតិ និងប្រជាជន ពោលគឺមិនប្រព្រឹត្ត និងមិនគាំទ្រដាច់ខាតរាល់សកម្មភាពដែលធ្វើឱ្យប៉ះពាល់កិត្តិយសក្រុមគ្រួសារ ថ្នាក់ដឹកនាំកំពូលៗ រាជរដ្ឋាភិបាល និងគណបក្ស៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក