ព័ត៌មានជាតិ
ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅរសៀលថ្ងៃនេះសម្រាប់នៅភ្នំពេញ និងខេត្តកណ្តាល
បើមិនមានការប្រែប្រួលទេ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅរសៀលថ្ងៃទី៣០ តុលានេះ សម្រាប់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងតាមបណ្តាខេត្តនានានៅទូទាំងប្រទេសប្រកាសនៅថ្ងៃទី៣១តុលា ស្អែកនេះ។
បើតាមលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៩តុលាថាការប្រកាសលទ្ធផលប្រឡងបាក់ឌុបនឹងប្រព្រឹត្តិទៅតាមការបរិច្ឆេទដែលបានគ្រោងទុកមិនមានការផ្លាស់ប្តូរទេដោយនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនឹងប្រកាសលទ្ធផលនៅពេលរសៀលនៅថ្ងៃទី៣០តុលា។ រីឯតាមបណ្តាខេត្តផ្សេងៗនៅទូទាំងប្រទេសនឹងប្រកាសនៅថ្ងៃទី៣១តុលា។
លោកស្រីបានបន្តថា «ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងដំណាក់កាលសំណេរកំណែក៏ដូចជាស្រង់បូកពិន្ទុ ប្រព្រឹត្តិទៅតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានហើយក្រសួងអប់រំយុវជននិងកីឡាតែងតែយកចិត្តទុកដាក់នូវរាល់ដំណាក់កាលទាំងអស់ក៏ដូចជាការពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុដោយធ្វើយ៉ាងណា
ឱ្យដំណើរការនៃការប្រឡងមានភាពសុក្រិត្រក៏ដូចជាស្របតាមគោលការណ៍អ្នកចេះគឺជាប់»។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានណែនាំដល់បេក្ខជនប្រឡងជាប់បាក់ឌុបត្រូវជ្រើសរើសមុខវិជ្ជាណាដែលស្របទៅនឹងឧបនិស្ស័យរបស់ខ្លួនដែលមានពីកំណើតត្រូវគិតថា ខ្លួនចូលចិត្ត និងមានចំណង់ចំណូលចិត្តរៀនជំនាញអ្វីទើបអាចឈានទៅរកភាពជោគជ័យនាពេលអនាគត និងកុំរៀនតាមគេ។ជាងនេះទៀតត្រូវមើលទីផ្សារការងារតើបច្ចុប្បន្ននេះជំនាញអ្វីដែលឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្នហើយឆាប់បានការងារធ្វើពេលរៀនចប់ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមខ្លួនក៏ដូចជាលើកជីវភាពរស់នៅក្នុងគ្រួសារកាន់តែប្រសើរ។
លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តថា ប៉ុន្តែមុខវិជ្ជាដែលសិក្សាទាំងនោះក៏ត្រូវស្របទៅនឹងឧបនិស្ស័យ ឬចំណង់ចំណូលចិត្តរបស់ខ្លួនផងដែរ។ លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តទៀតថា ចំពោះបេក្ខជនប្រឡងធ្លាក់បាក់ឌុបសូមកុំអស់សង្ឃឹម គួររៀនបរិញ្ញាបត្ររងតែម្តងដោយមិនចាំបាច់រៀនថ្នាក់ទី១២ឡើងវិញបន្តទៀតទេនាំឱ្យខាតពេល តែបេក្ខជនអាចដាក់ស្វ័យរិនដើម្បីត្រៀមចូលប្រប្រឡងបន្តទៀតនៅឆ្នាំក្រោយបាន។
គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡាបានរៀបចំប្រឡងបាក់ឌុបរយៈពេល២ថ្ងៃគឺថ្ងៃទី៨និងទី៩តុលាដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០នាក់ (ស្រី៧៤.៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩៣៥៨ នាក់(ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៧.៦៨២ នាក់(ស្រី ៥១.១៦៧ នាក់)ចែកជា២៣០ មណ្ឌល ត្រូវជា ៥.៥៣៣បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២
បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ