ព័ត៌មានជាតិ
រដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសជលផលតាមដងព្រែក នៅស្រុកកងមាស
កម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួនបីទីតាំង តាមដងព្រែក ស្ថិតក្នុងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ដោយមានបទបញ្ជាពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យមន្ត្រីជំនាញជលផលកំពង់ចាម បន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងព្រែកជាបន្តបន្ទាប់។
ជាក់ស្ដែងនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយ លោក លី ស្រ៊ី នាយខណ្ឌស្ដីទីជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ៣ ករណី។ ជាលទ្ធផល ក្រុមការងារ បានបំផ្លាញចោលនូវឧបករណ៍ដាយចាប់ត្រីធំៗ ចំនួន ៤ មាត់ ក្នុងដងព្រែក នៅភូមិសាស្ត្រឃុំស្តៅ ស្រុកកងមាស។

គូសបញ្ជាក់ផងដែរថា ជាលទ្ធផលបង្ក្រាបបទល្មើស និងការទប់ស្កាត់បទល្មើសនេសាទនៅរដូវបិទនេសាទឆ្នាំ ២០២៤ នេះ ខណ្ឌជលផលកំពង់ចាម បានសហការជាមួយកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានោះ បានចំនួន ១១៨ ករណី ក្នុងនោះ ៖ មន្ត្រីជំនាញបានបំផ្លាញចោលវត្ថុតាងមានឧបករណ៍ខុសច្បាប់បានចំនួន ១១៣ ករណី និងចាក់លែងកូនត្រីចម្រុះចំនួន ៣ ១៥៨ គីឡូក្រាម។ ដោយឡែក មន្ត្រីជំនាញ បានបញ្ជូនវត្ថុតាងបទល្មើសច្បាប់នេសាទទៅតុលាការ ៥ ករណី ក្នុងនោះឃាត់រថយន្ត ២ គ្រឿង រ៉ឺម៉កម៉ូតូ ១ គ្រឿង និងឃាត់ខ្លួនមនុស្សបានម្នាក់ បញ្ជូនទៅតុលាការផងដែរ៕
អត្ថបទ និង រូបភាព ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ