ព័ត៌មានជាតិ
ទឹកប្រាក់ ១២៥លានរៀល បានធ្លាក់ដល់ដៃអ្នកបើកឡានដឹកដីម្នាក់ទៀតហើយរស់នៅភូមិស្វាយជ័យ ខេត្តសៀមរាប
សៀមរាប ៖ ទឹកប្រាក់រង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១២៥លានរៀល បានបន្តធ្លាក់ដល់ដៃបុរសម្នាក់មានឈ្មោះ ថូ ពិសិទ្ធ អាយុ២៣ឆ្នាំ មានមុខរបរជាអ្នកបើកឡានដឹកដី បច្ចុប្បន្ន រស់នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលបាននាំយកប្រាក់រង្វាន់ប្រគល់ដល់លំនៅដ្ឋានដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ លោក ថូ ពិសិទ្ធ បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃនៅពេលដែលលោកធ្វើការ ក៏ដូចជាបើកឡានដឹកដីឱ្យគេអស់កម្លាំង លោកតែងយកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវដែលមានប្រពន្ធជាអ្នកលក់នៅផ្ទះទទួលទានជាប្រចាំ។ ដោយឡែក ចំពោះការត្រូវរង្វាន់ខាងលើនេះគឺជារឿងដែលនឹកស្មានមិនដល់ ខណៈពេលដែលលោកយកភេសជ្ជៈ ខារ៉ាបាវ គាស់ទទួលទានដូចសព្វដង ក៏ស្រាប់តែឃើញមានរង្វាន់ ១២៥លានរៀលតែម្ដង។ គ្រាន់តែបានឃើញមានរង្វាន់ធំភ្លាម លោកពិតជាមានអារម្មណ៍រីករាយ រំភើបជាខ្លាំង ហើយក៏ប្រាប់ប្រពន្ធ បងប្អូនក្រុមគ្រួសារ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។
លោក ថូ ពិសិទ្ធ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងទុកមួយចំនួនទៀតសង់ផ្ទះសម្រាប់រស់នៅ ហើយសល់ប៉ុន្មានទុកសង់ទីតាំងលក់អ៊ីវ៉ាន់របស់ប្រពន្ធឱ្យធំជាងបច្ចុប្បន្ន ដើម្បីជាប្រភពចំណូលសម្រាប់ ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
ជាចុងក្រោយ លោក ថូ ពិសិទ្ធ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។
សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង