ព័ត៌មានជាតិ
ជនជាតិវៀតណាមជាប់ឃុំនៅស្វាយរៀង ត្រូវបានបក្សពួករំដោះចេញពីពន្ធនាគារដោយសុវត្ថិភាព ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ
ជនជាតិវៀតណាមម្នាក់ដែលជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀង ត្រូវបក្សពួកមករំដោះចេញពីពន្ធនាគារខេត្តស្វាយរៀងទាំងកណ្តាលថ្ងៃ ហើយជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៤÷ ២៥នាទីរសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀងស្ថិតនភូមិស្រះវង់សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយមកកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងសហការជាមួយកម្លាំងនគបាលនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង និងនគបាលពន្ធនាគារខេត្តបានចុះស្រាវជ្រាវ រកបក្សពួកជនសង្ស័យ រហូតដល់វេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៨តុលា បានកំណត់ទីតាំងមុខសញ្ញាស្នាក់នៅ សមត្ថកិច្ចបានដឹកនាំកម្លាំធ្វើការឡោមពទ្ធ័ ផ្ទះសំណាក់ ចំនួន២ ទី១ ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ទី២ ពទ្ធ័ផ្ទះសំណាក់ សុខហេង។
ប្រភពបន្តថា នៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២៨ខែតុលា សមត្ថកិច្ចបានចូលពិនិត្យផ្ទះសំណាក់ សុខហេង ជាលទ្ធផល បានឃាត់ខ្លួន ជនជាតិវៀតណាមចំនួន០៣នាក់ស្រី២នាក់ប្រុសម្នាក់ យកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង។សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនជាតិវៀតណាមទាំង០៣នាក់ នេះបានមកជួលបន្ទប់ផ្ទះសំណាក់សុខហេង នៅភូមិស្រះវង់ ចំនួនកន្លះខែមកហើយ និងបានយកបាយម្ហូបឲ្យជនសង្ស័យ នៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ។ ដែលជនជាប់ឃុំជនជាតិវៀតណាមនោះ ត្រូវបានលោកចៅក្រមសាកសួរនៅសាលាដំបូងខេត្តស្វាយរៀងបានចេញដីការឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ជាងកន្លះខែមកហើយ។
ចំណែកជនជាតិវៀតណាមចំនួន០២នាក់ ស្រីម្នាក់ បានទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ស្នាក់នៅចំនួន១សប្ដាហ៍មកហើយ សមត្ថកិច្ចដាក់ការ សង្ស័យថា ជា ជនសង្ស័យទៅរំដោះ ជនសង្ស័យ ជាឧក្រិដ្ឋជន ជនជាតិវៀតណាម ម្នាក់ ដែលត្រូវលោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តស្វាយរៀង ពីបទជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់ ដែលប្រព្រិតនៅក្រុងបាវិត ហើយស្រ្តីជនជាតិវៀតណាមម្នាក់ដែលស្នាក់ជាមួយជនសង្ស័យខាងលើ គឺជា ប្រពន្ធរបស់ជនជាប់ចោទ ដែលជាប់ក្នុងពន្ធនាគារខេត្តត្រូវបក្សពួកម្នាក់ទៅរំដោះចេញពីពន្ធនាគារឡើងជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ទាក់ទិនករណីនេះដែរ មន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងម្នាក់ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា មុនដំបូងមានជនជាតិវៀតណាមម្នាក់ភេទប្រុស បានមកសុំមន្ត្រីនគបាលយាមពន្ធនាគារ សុំជួបសួរសុខទុក្ខ ជនសង្ស័យ ម្នាក់ជាជនជាតិវៀតណាមជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង មន្ត្រីយាមពន្ធនាគារ បាននាំជនសង្ស័យ ពីក្នុងពន្ធនាគារ នៅទ្វាពន្ធនាគារខាងមុខ ខណៈដែលជនសង្ស័យដើរដល់មាត់ទ្វា ខាងមុខស្រាប់តែមានជនសង្ស័យម្នាក់បានដកអាវុធខ្លីផ្ជង់មន្ត្រីពន្ធនាគារ ហើយពេលនោះជនសង្ស័យបានកញ្ឆក់យកអាវុធខ្លី ពីជនមករំដោះនោះរួចកេះកៃកាំភ្លើងបាញ់ទៅលើមន្ត្រីពន្ធនាគារ សំណាងល្អ អត់ផ្ទុះ ខណៈនោះជនសង្ស័យទាំងពីបានឡើងជិះម៉ូតូចេញទៅ។
ភ្លាមៗមន្ត្រីពន្ធនាគារម្នាក់ថ្នាក់វរៈសេនីយ៍ បានរត់ដេញតាមម៉ូតូជនសង្ស័យទាន់ហើយក៏មានមន្ត្រីនគរបាលម្នាក់ទៀតស្រែកថា មានកាំភ្លើងប្រយត្ន័ ខណៈនោះមន្ត្រីនគបាលរូបនោះភ័យក៏ឱនក្រាបទៅលើដី ជាឱកាសជនសង្ស័យបានបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់ដោយសុវត្ថភាព ។បើតាមសមត្ថកិច្ចបានមើលរូបតាមកាម៉ារាសុវត្ថិភាពឃើញជនសង្ស័យជិះម៉ូតូ ពណ៌ស ជាម៉ូតូ ផលិតនៅប្រទេសវៀតណាម។
បើតាមម្ចាស់ផ្ទះសំណាក់សុខហេងបានឲ្យដឹងថា មានជនជាតិវៀតណាម ០៥នាក់ស្រី០៣នាក់ បានមកជួលបន្ទប់ស្នាក់នៅ ចំនួន០៣បន្ទប់រយៈពេលកន្លះខែមកហើយគឺតាំងបុណ្យឆ្លង បុណ្យភ្ជំបិណ្ឌរួច ហើយឃើញដាំបាយធ្វើម្ហូប សម្រាប់មនុស្ស៨-៩នាក់យកទៅឲ្យអ្នកជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ ។
ហើយចំពោះជនជាតិវៀតណាមស្រីប្រុស០២នាក់មកស្នាក់នៅបាន១សប្ដាហ៍ក៏ បានចេញទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភស្នាក់នៅ ដោយនិយាយថា ផ្ទះសំណាក់សុខហេង ថ្លៃ។ចំណែកម្ចាស់ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បានប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី២៩តុលានេះថា នេះជាការសោកស្តាយ ព្រោះជនជាតិវៀតណាមមួយក្រុមនេះមកស្នាក់រយៈពេល០៧ថ្ងៃដដោយភាគីម្ចាស់ផ្ទះមិនបានថតលិខិតឆ្លងដែនភ្ញៀវជនជាតិវៀតណាមទាំងពីរនាក់ទុកឡើយ។ មិនថតទុក ព្រោះកន្លងមកផ្ទះសំណាក់របស់គាត់ពុំមានភ្ញៀវចូលស្នាក់នៅច្រើនទេគឺមានតែភ្ញៀវប្រចាំមកដាក់ទំនិញ រាល់ថ្ងៃមកសម្រាកប៉ុណ្ណោះ។
ទាក់ទិនករណីនេះដែរ លោកប្រធានពន្ធនាគារខេត្តស្វាយរៀងបានមានប្រសាសន៍តាមទូរសព្ទ័នារសៀលនេះថា លោកមិនអាចផ្តល់ព័ត៌មានបានទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការ៕
ដោយ÷ភក្ដី
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត