ព័ត៌មានជាតិ
ខេត្តតាកែវមានបេក្ខជនជាប់និទ្ទេស A ១៣៨នាក់ កេីន ៥៣នាក់ បេីធៀបឆ្នាំមុន
យោងតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះថា សម័យប្រឡងថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ នៅទូទាំងខេត្តតាកែវ មានបេក្ខជនដែលប្រឡងបានចំណាត់ថ្នាក់ខ្ពស់ជាប់និទ្ទេស A ចំនួន១៣៨នាក់។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ផងដែរថា សិស្សជាប់និទ្ទេសA ឆ្នាំនេះ កេីនបាន៥៣នាក់ បើធៀបឆ្នាំ២០២៣កន្លងទៅ ហេីយក្នុងបណ្តាស្រុកនីមួយៗ គឺមាន៖ ស្រុកសំរោង សិស្សជាប់និទ្ទេសAមាន២៦នាក់ ស្រី១៥នាក់។ ស្រុកព្រៃកប្បាសមាន២៥នាក់ ស្រី១៥នាក់។ ស្រុកអង្គរបូរីមាន១នាក់(ស្រី)។ ស្រុកបាទី មាន១៩នាក់ ស្រី១៣នាក់។ ស្រុកបូរីជលសារ១នាក់(ស្រី)។ ស្រុកគីរីវង់មាន១៤នាក់ ស្រី៥នាក់។ ស្រុកកោះអណ្តែតមាន៦នាក់ ស្រី៥នាក់។ ក្រុងដូនកែវមាន១៥នាក់ ស្រី៧នាក់។ ស្រុកត្រាំកក់មាន២១នាក់ ស្រី១២នាក់។ ស្រុកទ្រាំង១០នាក់ ស្រី៦នាក់។ សរុប១៣៨នាក់ ស្រី៨០នាក់។

គួរបញ្ជាក់ផងដែរថា នៅខេត្តតាកែវ សម័យប្រឡងថ្ងៃទី៨ -ទី៩ ខែតុលា ឆ្នាំ២០២៤ មានមណ្ឌលចំនួន ១៧ ស្មើនឹង ៣៧៧បន្ទប់ ថយ ២២បន្ទប់ មានបេក្ខជនសរុប ៩,៣៤២នាក់ ស្រី ៤,៩៦៧នាក់ ថយសរុប ៦៥៧នាក់ ស្រី ១៩២នាក់។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្ត មាន ៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២,៤៣៩នាក់ ស្រី ១,៤៨៤នាក់ និង ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១២មណ្ឌល ស្មើនឹង ២២៧បន្ទប់ មានបេក្ខជនសរុប ៦៩០៣នាក់ ស្រី ៣,៤៨៣នាក់៕
អត្ថបទ៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ