Connect with us

ព័ត៌មានជាតិ

អគារ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ​ ​ចាប់ផ្តើម​សកម្មភាព​សាងសង់​ឡើង​វិញ​បណ្តើរៗ

បានផុស

នៅ

ប្រភព​ពី​មន្រ្តី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា គម្រោង​អគារ​ជាប់​គាំង​នៅខេត្តព្រះសីហនុ ដែល​បាន​ផ្អាក​ដំណើរជាច្រើនឆ្នាំ​បាន​ចាប់ផ្តើមសាងសង់​ឡើង​វិញ បើ​ទោះ​បី​សកម្មភាព​​សាងសង់នៅ​មិន​ទាន់​ចាប់​ផ្តើម​ពេញលេញ​ ១០០%។

លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្តព្រះសីហនុ បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​តេលេក្រាម​ថា ក្រុមការងារ​ជំរុញការវិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ​បាន​សម្រួល​នីតិវិធី​ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញ​ការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្នុង​នោះគម្រោងអគារជាប់គាំងចំនួន ៨៥ នៅខេត្តព្រះសីហនុ ក៏​ទទួល​បានការ​លើក​ទឹក​ចិត្ត​ពិសេសដើម្បី​​ជំរុញ​អភិវឌ្ឍ​បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​គម្រោង​អគារ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បាន​អះអាង​ថា កំពុង​មាន​សកម្មភាព​សាងសង់​ឡើង​វិញ​បណ្តើរៗ បើ​ទោះ​បី​មិន​ទាន់​ដំណើរការ​សាងសង់​ពេញ​លេញ​ទាំងស្រុង​។

«គម្រោង​ខ្លះបានចាប់ផ្តើម ខ្លះ​​ទើប​តែ​ទទួល​បាន​ការ​លើក​ទឹកចិត្តកំពុង​រៀបចំ​ឯកសារ មិន​ទាន់​អាច​ចាប់ផ្ដើម​ភ្លាមៗ​ទេ។ យ៉ាងណាមិញ នៅ​ដើម​ខែ​វិច្ឆិកា​នេះ រដ្ឋបាល​ខេត្ត​នឹង​ដឹកនាំ​កិច្ច​ប្រជុំ​រួម​ជាមួយ​ក្រុម​អ្នក​វិនិយោគ ​រួម​ទាំង​ម្ចាស់​គម្រោង​វិនិយោគ​អគារ​ជាប់​គាំង ដើម្បី​សួរនាំ​តើ​គម្រោង​ណា​ខ្លះ​បាន​ចាប់ផ្តើម គម្រោង​ណា​ខ្លះ​មិន​ទាន់​ចាប់ផ្តើម​។ មិន​ទាន់ចាប់ផ្តើម​តើ​មក​ពី​មូលហេតុ​អ្វី គម្រោង​ដែល​ចាប់ផ្តើម​មាន​បញ្ហា​អ្វី​អត់ ដើម្បី​ឲ្យ​ខេត្ត​មាន​លទ្ធភាព​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម និង​លំបាក​​ដល់​អ្នក​វិនិយោគ»។ លោក ឡុង ឌីម៉ង់​បញ្ជាក់បន្ថែម។

ថ្លែង​នៅ​ក្នុងពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ជាផ្លូវការ «កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ ២០២៤» កាលពី​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជាប្រធានគណៈកម្មាធិការគោល​នយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថា អគារកំពុងជាប់គាំងនៅខេត្តព្រះសីហនុ មាន​ចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារ ដើម្បី​បញ្ចប់​ការ​សាង​សង់។

លោក​ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុ មាន​សន្ទុះ​កើន​ឡើងយ៉ាង​គំហុក ជាពិសេស​ការរីកដុះដាលយ៉ាងលឿនសំណង់​អគារជា​សណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់​ទំនិញ, និង កន្លែងស្នាក់នៅ​ជាដើម។

ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ ២០១៩ ការផ្លាស់ប្តូរនៅក្នុងការវិវត្ត​នៃស្ថានភាព​សង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការ​ឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និង​បញ្ហាប្រឈមជាសកលផ្សេងទៀត បាន​បណ្តាល​ឱ្យសំណង់​អគារ​ជាច្រើន ត្រូវបាន​ផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់។

បន្ទាប់​ពីការ​ប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ​២០២៤» ដោយ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ គិត​ត្រឹមខែតុលា ឆ្នាំ ២០២៤ គម្រោង​ដែល​ទទួល​បានគោលការណ៍​លើកទឹកចិត្តពិសេស​សរុបមានចំនួន ១៦៥ គម្រោង ដែល​រួមបញ្ចូល​មាន​គម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និង​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស ក្នុងនោះ​គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាមេរិក មាន​ចំនួន ២៣ គម្រោង។

ក្នុងចំណោម​គម្រោងទាំង ១៦៥ ដែលទទួលបានការលើកទឹកចិត្ត គម្រោង​ពាក់ព័ន្ធនឹង​អគារជាប់គាំង​មាន​ចំនួន ៨៥, គម្រោង​ថ្មី​មាន​ចំនួន ៦១, ការពង្រីកគម្រោង​មានចំនួន ១៥ និង គម្រោងមានស្រាប់មានចំនួន ៤។

បើ​តាម​ប្រភពី​មន្រ្តី​នៅ​ក្រុមការងារ​ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​បាន​បញ្ជាក់​ថា ចាប់តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០២៤ វិស័យ​ឯកជនជា​ច្រើន​កាន់តែយល់ដឹង និង​បាន​សម្រេច​ចិត្ត​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ពិសេសរួមទាំងការវិនិយោគដែលតម្រង់ទិស ឬ ផ្តោតការវិនិយោគ​លើវិស័យនានា​ក្រៅ​ពី​កាស៊ីណូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម