Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យ ត្រៀមអបអរសាទរពិធីបុណ្យអុំទូក

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០២៤ អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និង​បាញ់​ទឹក​លាង​សម្អាត តាម​បណ្ដោយ​សួនច្បារ និង​ច្រាំង​មាត់ទន្លេ ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​ខិត​ជិត​មកដល់​នា​ពេល​ខាងមុខនេះ ដោយ​ធានា​ឱ្យ​បាន​នូវ​សោភ័ណភាព អនាម័យ បរិស្ថាន ស្រស់​ស្អាត និង​មាន​ភាព​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ខេមា អភិបាល​ខណ្ឌ​ដូនពេញ បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​យកចិត្តទុកដាក់​ពាក់ព័ន្ធ​នឹង​ការងារ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​បរិស្ថាន​ជាប់​ជាប្រចាំ ជាពិសេស​ខណៈ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​ខិត​ជិត​មក​ដល់​នា​ពេល​ខាងមុខនេះ លោក​ក៏បាន​ដឹកនាំ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ធ្វើការ​បាញ់​លាង​សម្អាត អនាម័យ បរិស្ថាន នៅ​តាម​ច្រាំង​មាត់ទន្លេ ដើម្បី​កុំ​ឱ្យ​មាន​ក្លិន​ឆ្អេះឆ្អាប ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មក​កម្សាន្ត និង​ហាត់ប្រាណ​តាម​បណ្ដោយ​មាត់ទន្លេ និង​ធានា​ឱ្យ​បាន​នូវ​សោភ័ណភាព​ស្រស់​ស្អាត។

ជា​ចុងក្រោយ លោក​អភិបាល សំណូមពរ​ដល់​ក្រុម​អ្នក​លក់ដូរ​តាម​សួនច្បារ​មាត់ទន្លេ សូម​ចូលរួម​ថែរក្សា​អនាម័យ ដើម្បី​សោភ័ណ សួនច្បារ ជាពិសេស​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ផង និង​ថែរក្សា​អនាម័យ បរិស្ថាន ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​សោភណភាព​ទីក្រុង​ស្អាត​ទាំងអស់​គ្នា៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម