ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ នឹងអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មីជានិមិត្តរូបនៅអនុវិទ្យាល័យចតុមុខ នាថ្ងៃស្អែក
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣១ តុលា នេះថា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះ ក្រសួងអប់រំ នឹងរៀបចំកម្មវិធីបើកបវេសនកាលនៅអនុវិទ្យាល័យចតុមុខ នាព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្អែកនេះ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោកស្រី ឃួន វិច្ឆិកា បានបន្តថា កន្លងមក ក្រសួង ក៏បានណែនាំឱ្យសាលារៀនរៀបចំជួសជុលអគារសិក្សា បន្ទប់រៀន តុកៅអី លើកកម្ពស់អនាម័យ និងបរិស្ថានសាលារៀន រៀបចំក្រុមបណ្ដាញសាលារៀន ដើម្បីកសាង ឬធ្វើបច្ចុប្បន្នកម្មផែនទីខ្នងផ្ទះ ផែនទីសិក្សា ប្រព័ន្ធ គ្រប់គ្រងរំហូរទិន្នន័យ និងព័ត៌មានកុមារចូលរៀន រៀបចំចងបដាពាក្យស្លោកអបអរសាទរថ្ងៃបើកបវេសនកាលឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំ ឬមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ចូលរួមក្នុងថ្ងៃបើកបវេសនកាលជាផ្លូវការ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោកស្រីបានអំពាវនាវមាតាបិតាដែលមានកូនចាប់ពីអាយុ ៦ ឆ្នាំ ឬយ៉ាងតិច ៧០ ខែ (គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤) ទៅចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗ គ្នា (ដោយភ្ជាប់មកជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រពេទ្យ) ហើយទន្ទឹមនឹងនេះ ត្រូវសម្របសម្រួលឱ្យអស់លទ្ធភាព ដោយធ្វើយ៉ាងណាឱ្យកុមារចំណាកស្រុកបានចុះឈ្មោះចូលរៀនគ្រប់ៗ គ្នា ដែលការចុះឈ្មោះចូលរៀន ត្រូវអនុវត្តចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤។

បើតាម លោកស្រី ឃួន វិច្ឆិកា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ត្រូវចាប់ផ្ដើមដំណើរការនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ តាមកាលបរិច្ឆេទដូចខាងក្រោមថ្ងៃបើកបវេសនកាល ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ វិស្សមកាលតូច ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ