Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច លម្អិតករណីវៀតណាមជាប់ឃុំម្នាក់ រត់ចេញពីពន្ធនាគារស្វាយរៀង ពេលមន្ត្រីយាមកាមធ្វេសប្រហែស

បានផុស

នៅ

អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង បានរត់គេចចេញពីពន្ធនាគារកាលពីវេលាម៉ោង ១៦:៤០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ ករណីនេះ ត្រូវបានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គម នាប៉ុន្មានថ្ងៃចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយកើតមានករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់តាំងក្រុម ការងារជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់។ តាមរយៈសេចក្ដីបំភ្លឺចេញនៅថ្ងៃទី៣១ ខែតុលា នេះ  អគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា ឆ្លងតាមការពិនិត្យ គឺឃើញថា ខ្លឹមសារមួយចំនួនដែលបានចុះផ្សាយលើបណ្តាញសារព័ត៌មានមិនបានឆ្លុះបញ្ចាំងនូវការពិតទាំងស្រុង អំពីហេតុការណ៍ជាក់ស្តែងក្នុងអំឡុងពេលកើតហេតុនោះឡើយ។

តាមសេចក្ដីបំភ្លឺអគ្គនាយកដ្ឋានពន្ធនាគារទទួលស្គាល់ថា ពិតជាមានហេតុការណ៍ជនជាប់ឃុំជនជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀង តុងហ្វីង (NGUYEN TRONG NGUYEN) ភេទប្រុស បានរត់គេចចេញពីពន្ធនាគារខេត្ត ស្វាយរៀងកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ពិតប្រាកដមែន។

តាមអគ្គនាយកដ្ឋានពន្ធនាការ ការរត់គេចខ្លួនរបស់ជនជាប់ឃុំជនជាតិវៀតណាមខាងលើ មិនមែនជាសកម្មភាពចូលរំដោះ អ្នកទោសចេញពីក្នុងពន្ធនាគារ ឬសកម្មភាពប្រដាប់អាវុធរំដោះអ្នកទោសនោះទេ។

អគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា ជនជាប់ឃុំជនជាតិវៀតណាម ឈ្មោះ ង្វៀង តុងហ្វីង បានធ្វើ សកម្មភាពរត់គេចខ្លួនក្នុងអំឡុងពេលទទួលបានការអនុញ្ញាតឱ្យជួបគ្រួសារមកសួរសុខទុក្ខ ហើយឆ្លៀតពេល ដែលមន្ត្រីយាមកាមមានការធ្វេសប្រហែសមិនបានចាក់សោរសុវត្ថិភាព ជនជាប់ឃុំរូបនេះក៏រត់ចេញពីបន្ទប់ សំដៅទៅគូកនដែលបានរង់ចាំជាស្រេច និងបានយកអាវុធខ្លីពីគូកនតម្រង់គំរាមទៅមន្ត្រីដែលដេញតាមពី ក្រោយ រួចហើយឡើងជិះម៉ូតូដែលត្រៀមរង់ចាំនៅរបងកំផែងខាងក្រៅជិះគេចខ្លួនបាត់ទៅ។

សេចក្ដីបំភ្លឺ បានឱ្យដឹងទៀតថា អគ្គនាយកដ្ឋានពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងតាមស្វែងរកចាប់ជនជាប់ឃុំ ឈ្មោះ ង្វៀង តុងហ្វីង មកវិញ រួមទាំងគូកន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

តាមរយៈការបំភ្លឺអគ្គនាយកដ្ឋានពន្ធនាគារ អំពាវនាវដល់សារព័ត៌មាន គួរផ្សព្វផ្សាយអំពីករណីនេះដោយផ្អែកលើមូលដ្ឋាន ប្រភពច្បាស់លាស់ និងដោយសុភវិនិច្ឆ័យ ចៀសវាងការធ្វើអត្ថាធិប្បាយខុសពីការពិតនាំឱ្យមានការភ័ន្តច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ២ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

Sokha Hotels

ព័ត៌មានពេញនិយម