Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ចុះពិនិត្យការដ្ឋានជួសជុលស្ថាបនាផ្លូវបេតុងដែលបាក់ អបប្រឡាយស្ទឹងមានជ័យ និងជំរុញការងារឱ្យលឿន

បានផុស

នៅ

កំណាត់​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌ​មានជ័យ ដែល​បាក់​ស្រុត កាលពី​ជាង ១ ខែ មុន​នោះ បាន​ជួសជុល​ស្ថាបនា​ឡើងវិញ​ច្រើន​ភាគរយ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ជំរុញ​ការ​ជួសជុល និង​ស្ថាបនា ផ្លូវ​បេតុង​នេះ​ឡើងវិញ ឱ្យ​ទទួល​បាន​គុណភាព ស្រប​តាម​ស្តង់ដារ​បច្ចេកទេស នា​វេលា​ថ្ងៃត្រង់ ទី ៣១ ខែ​តុលា នេះ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​មើល​ការដ្ឋាន​នេះ និង​ណែនាំ​ក្រុម​ការងារ​ស្ថាបនា​កំណាត់​ផ្លូវ​នេះ​ឱ្យ​បាន​លឿន ជាមួយ​នឹង​ការ​អនុវត្ត​ការងារ​ទៅតាម​ស្តង់ដារ​បច្ចេកទេស។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ផង​ដែរ​ថា អនុវត្ត​តាម​ការ​ណែនាំ​របស់ លោក ឃួង ស្រេង ក្រុម​ការងារ​បាន​សម្រុក​អនុវត្ត​ការងារ​ជួសជុល​ស្ថាបនា​ផ្លូវ​បេតុង​នេះ​ឡើងវិញ​យ៉ាង​យកចិត្តទុកដាក់ ដោយ​បាន​កាយ​ដី​ស្អុយ​ខាងក្រោម​ចេញ​អស់ ចាក់​ខ្សាច់​ចូល រួច​កិន​បង្ហាប់ ទោះ​ទឹក​ហូរ​ច្រោះ​ខាងក្រោម​ក៏​មិន​មាន​បញ្ហា​ដែរ ព្រោះ​បាន​ជីក​យក​ដី​ស្អុយ​ចេញ​អស់​រហូត​ដល់​ស្រទាប់​ដី​រឹង​ហើយ។

នា​ឱកាស​នោះ​ដែរ លោក ឃួង ស្រេង បាន​ណែនាំ​ក្រុម​ការងារ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​នេះ​ឱ្យ​បាន​ល្អ ចំពោះ​ទីតាំង​ផ្លូវ​បេតុង​ដែល​បាក់​បាន​កាយ​ដី​ស្អុយ​ចេញ ចាក់​ខ្សាច់ កិន​បង្ហាប់​រួចរាល់​ហើយ មិន​មាន​បញ្ហា​ត្រូវ​បាក់​បន្ត​ទៀត​ទេ។ អ្វី​ដែល​ជា​បញ្ហា​នោះ នៅ​ទីតាំង​ជាប់ៗ គ្នា​នេះ ក៏បាន​រង​ការ​បាក់ ស្រុត​ច្រាំង​ប្រឡាយ​ដែរ ដូច្នេះ​ស្នើ​ឱ្យ​ក្រុមការងារ​បន្ត​ជីក​កាយ​យក​ដី​ស្អុយ​ចេញ ចាក់​ខ្សាច់​កិន​បង្ហាប់ កុំ​ឱ្យ​បាក់​បន្ថែម​ដល់​ផ្លូវ​បេតុង​ទៀត។ ក្រោយ​ការ​ចាក់​ខ្សាច់​កិន​បង្ហាប់​ហើយ ចាក់​ផ្លូវ​បេតុង​ដូច​មុន​តែម្ដង ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ជូន​ប្រជាពលរដ្ឋ។

គួរ​បញ្ជាក់​ថា កំណាត់​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ បាន​បាក់​ស្រុត​ជា​បណ្តើរៗ កាលពី​ថ្ងៃ​ទី ២៣ កញ្ញា កន្លង​មក​នេះ ហើយ​ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី លោក ឃួង ស្រេង កាលណោះ លោក​បាន​ធ្វើ​ដំណើរ​យ៉ាង​បន្ទាន់ ចេញពី​ខេត្ត​មណ្ឌលគីរី​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យមើល​ស្ថានភាព នៃ​ការ​បាក់​កំណាត់​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ​នេះ​ភ្លាមៗ។ ពោល​ក្រោយ​ពី​លោក​បាន​ដឹកនាំ​ប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ចុះ​សួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​កងទ័ព​ជួរមុខ ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ការ​ធ្វើ​ទស្សនកិច្ច​មើល​បង្គោល​ព្រំដែន​លេខ ៦៥ ឡា​ប៉ា​ខេ​ (​កម្ពុជា​-​វៀតណាម​) ក្នុង​ភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគីរី។

ក្នុង​ការ​ចុះ​ពិនិត្យ​កាលណោះ លោក ឃួង ស្រេង បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ប្រើប្រាស់​កម្លាំង​ជំនាញ ដាក់​ប៉ារ៉ាស​បិទ​ផ្លូវ ធ្វើការ​ជួសជុល​កំណាត់​ផ្លូវ​ដែល​បាក់​ស្រុត​នេះ​ឡើងវិញ​ភ្លាមៗ។

ចំពោះ​កំណាត់​ផ្លូវ​បេតុង​ដែល​បាក់​ស្រុត​នេះ​មាន​(​ប្រវែង ១៤៦ ម៉ែត្រ ទទឹង ៥ ម៉ែត្រ​) ស្ថិត​នៅ​ចំណុច​ខាងត្បូង​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌ​មានជ័យ។ ចំពោះ​មូលហេតុ នៃ​ការ​បាក់​ស្រុត​ផ្លូវ​នេះ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ជាប់​គ្នា​ច្រើន​ថ្ងៃ ទើប​បណ្ដាល​ឱ្យ​ទឹក​ហូរច្រោះ​ដី​ខាងក្រោម​ផ្លូវ និង​ធ្វើ​ឱ្យ​ដី​ទន់ជ្រាយ​រអិល​ទាំង​តួ​ថ្នល់ និង​បេតុង ទើប​មាន​ការ​បាក់​ស្រុត​បែបនេះ​តែម្ដង៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នកនាំពាក្យ ថា ACU កំពុងព្យាយាមទាក់ទងបុគ្គល៤រូបទៀតឱ្យមកប្រកាសទ្រព្យសម្បត្តិ

ជីវិតកម្សាន្ដ២ នាទីutes មុន

ពិធីករ​សង្ហា ជា រ៉េយម៉ុន វិលចូលរួម Mr ​World ​2025​ ខណៈមានការទទួលស្គាល់ថា ជាបេក្ខភាពដ៏ស័ក្តិសម

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានជាតិ៩ នាទីutes មុន

ឆ្នាំ ២០២៤ ខេត្ត​ក្រចេះ​ដាក់​គោលដៅ​តាម​​ផ្លូវ​ជាតិពីរ​កន្លែង​ ឃាត់ពិនិត្យ​រថយន្ត​បាន​ជិត ២ ពាន់គ្រឿង

ជីវិតកម្សាន្ដ១៦ នាទីutes មុន

Ariana មិនខ្វល់ឡើយការរិះគន់ឥតបានការ គ្រាន់តែការពារខ្លួនឲ្យល្អ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៩ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម