Connect with us

ព័ត៌មានជាតិ

ជនជាតិកូរ៉េកំពុងប្រកបអាជីវកម្មនៅកម្ពុជា អះអាងថាពួកគេរស់នៅដោយសុខសុវត្ថិភាព

បានផុស

នៅ

សមាគម និងក្រុមហ៊ុនកូរ៉េខាងត្បូង ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ បានអះអាងថាពួកគេកំពុងរស់នៅកម្ពុជាប្រកបដោយសុខសុវត្ថិភាព ព្រមទាំងបានជួយផ្សាព្វផ្សាយទៅប្រជាជនកូរ៉េឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាថែមទៀតផង។ ការលើកឡើងនេះ ចាត់ទុកថាជាសាក្សីផ្ទាល់ដែលកំពុងរស់នៅកម្ពុជាដោយសុខសាន្ត បើទោះបីជាទូរទស្សន៍ដ៏ល្បីរបស់កូរ៉េឈ្មោះ KBS បានចុះផ្សាយថា មានពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។

ការលើកឡើងរបស់ភាគីកូរ៉េ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ កាលពីថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីតំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។ កិច្ចប្រជុំនេះ ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េមួយដែលចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះលោក ហួត ហាក់ បានជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីសាធារណរដ្ឋកូរ៉េ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈមុតមាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណី និងបទល្មើសអនឡាញ។

លោកបានបង្ហើបឱ្យដឹងពីកិច្ចប្រជុំនោះថា៖«សមាគមកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែបង្ហាញថាពួកគេរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព និងសុខដុមរមនា ព្រមទាំងបានផ្សព្វផ្សាយទៅប្រជាជនកូរ៉េ និងសហគមន៍កូរ៉េ ឱ្យមកទស្សនាកម្ពុជាប្រកបដោយទំនុកចិត្ត ពីព្រោះកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ»។

កន្លងទៅថ្មីៗនេះ មានទូរទស្សន៍កូរ៉េមួយ បានចុះផ្សាយដោយចោទប្រកាន់ថាពលរដ្ឋកូរ៉េបានរងគ្រោះ ដោយការបង្ខាំងធ្វើការខុសច្បាប់ និងត្រូវបានចាប់ជំរិតនៅកម្ពុជា។

ការចោទប្រកាន់នេះត្រូវបាន ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយនេះ ដោយចាត់ទុកថាជារឿងប្រឌិត និងជាព័ត៌មានមិនពិត ធ្វើឱ្យមានការភាន់ច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិមកលើកម្ពុជា។ បន្ថែមពីលើនេះ ក្រសួងទេសចរណ៍ ស្នើសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ជឿជាក់លើវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលមានឆន្ទៈយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងរាល់បទល្មើសទាំងឡាយ និងប្រយុទ្ធប្រឆាំងដាច់ខាតនឹងចរន្តព័ត៌មានក្លែងក្លាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម