Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសង្គមកិច្ច លើកទឹកចិត្តគ្រួសារមានពិការភាព​ និងជនរងគ្រោះដោយកាយសម្បទា​ សូមកុំបាក់ទឹកចិត្ត

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី លេីកទឹកចិត្តដល់គ្រួសារមានពិការភាព​ និងជនរងគ្រោះដោយកាយសម្បទា​ កុំមានការបាក់ទឹកចិត្ត​ ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សម្តេច​តែងតែគិតគូរពីសុខទុក្ខ​ និងពីជីវភាព​ដោយមិនទុកនរណាម្នាក់ចោលឡេីយ​ ពោលគឺមិនមានការរេីសអេីងប្រកាន់វណ្ណៈតួនាទីអ្វីឡេីយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី ថ្លែងលើកទឹកចិត្តដូច្នេះ ក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​និងមន្ត្រីរាជការ​នៃមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម​ សាខាមូលនិធិជាតិជំនួយសង្គម​និងសាខាមូលនិធិជនពិការខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានកោតសសេីរដល់មន្ត្រីគ្រប់ជាន់ថ្នាក់​ រួមទាំងអាជ្ញាធរមូលដ្ឋាន​បានសហការគ្នា​ ធ្វេីឲ្យមន្ទីរសង្គមកិច្ចមានការរីកចម្រេីន​និងអភិវឌ្ឍន៍​ជាបន្តបន្ទាប់​។

លោក​រដ្ឋមន្ត្រី​ ក៍បានផ្តាំផ្ញេីឲ្យមន្ត្រីរាជការក្នុងមន្ទីរសង្គមកិច្ចត្រូវបន្តសហការគ្នា​សាមគ្គី​ភាព​ផ្ទៃក្នុងឲ្យល្អ​ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសេីរបន្ថែមទៀត។

 បន្ទាប់​ពីបញ្ចប់កម្មវិធី​ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​និងមន្ត្រីរាជការ​នៃមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម​ សាខាមូលនិធិជាតិជំនួយសង្គម​និងសាខាមូលនិធិជនពិការខេត្តកំពង់ចាម​ លោករដ្ឋមន្ត្រីក្រសួង​ ព្រមទាំងគណៈប្រតិភូក្រសួង​ បានបន្តដំណេីរចុះពិនិត្យមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម​ កាយសម្បទា​ ខេត្តកំពង់ចាម​ និងបានសំណេះសំណាយជាមួយបុគ្គលិកមជ្ឈមណ្ឌល​។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា​ និងភរិយា បានផ្តល់អំណោយមនុស្សធម៍ជូនដល់គ្រួសារដែលមកពិនិត្យព្យាបាល​ នៅក្នុងមជ្ឈមណ្ឌលសរុប៤៩នាក់​ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម​,​មីមួយកេស​, ទឹកត្រី​មួយួរ,ត្រីស៉ីអ៉ីវមួយយួរ,ត្រីខមួយយួរ​ និងថវិកា៥ម៉ុន​រៀលផងដែរ៕

អត្ថបទ​៖​ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម