Connect with us

ព័ត៌មានជាតិ

អង្គការ AHFកម្ពុជា បើកយុទ្ធនាការ«សង្គ្រោះសង្គមរបស់យើង»ទាមទារសមធម៌សុខភាពក្នុងកិច្ចព្រមព្រៀងអង្គការសុខភាពពិភពលោក

បានផុស

នៅ

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានបើកយុទ្ធនាការ «សង្គ្រោះសង្គមរបស់យើង»​(SOS)​ផ្តោតយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះតួនាទីរបស់តំបន់អាស៊ីក្នុងការស្វែងរកការគាំទ្រដើម្បីសមធម៌ក្នុងការចរចាលើកិច្ចព្រមព្រៀងឆ្លើយតបជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក ដែលកំពង់ជិតដល់ពេលវេលាបញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ចន ផាន់ណា
ប្រធាន​ស្តីទីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានឱ្យដឹងថា យុទ្ធនាការ «សង្គ្រោះសង្គមរបស់យើង»នេះ ធ្វើចាប់ពីថ្ងៃទី៣១តុលា តទៅដើម្បីទាមទារឱ្យមានសមធម៌នៅក្នុងកិច្ចព្រមព្រៀងរបស់អង្គការសុខភាពពិភព
លោក ខណៈពេលនេះជាដំណើរការក្នុងការចរចាកិច្ចព្រមព្រៀងរបស់ប្រទេសមហាអំណាច នៅក្នុងកិច្ចប្រជុំលើកទី១២ នៃស្ថាប័នចរចាអន្តររដ្ឋាភិបាល (INB) ក្នុងការស្វែងរកវិធីសាស្ត្រជំរុញដល់អង្គការសុខភាពពិភពលោកទៅលើកិច្ចការពារការត្រៀមលក្ខណៈទុកជាមុន និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលដែលនឹងធ្វើឡើងនាថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានអំពាវនាវឱ្យប្រជាជាតិក្នុងតំបន់អាស៊ីដឹកនាំការប្រយុទ្ធដើម្បីឱ្យប្រទេសក្រីក្រក្នុងតំបន់អាស៊ីទទួលបានសមធម៌សុខភាពនៅក្នុងកិច្ចព្រមព្រៀង អង្គការសុខភាពពិភពលោកនេះ។ លោកវេជ្ជបណ្ឌិតបានបន្តថា តាមរយៈបទពិសោធន៍ផ្ទាល់នៃផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាប្រឈមក្នុងការធានាបាននូវវ៉ាក់សាំង និងសម្ភារៈសង្គ្រោះជីវិតផ្សេងទៀតតំបន់អាស៊ីត្រូវតែស្វែងរក្របខណ្ឌនៃការរៀបចំជាមួយការធ្វើវិមជ្ឈការនូវវិធីសាស្រ្តក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបនៃជំងឺរាតត្បាត និងការពារគ្រប់ប្រជាជាតិទាំងឡាយក្នុងតំបន់។ភាពជឿនលឿនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅក្នុងតំបន់ ធ្វើឱ្យអាស៊ីចាប់យកជំហរតែមួយគត់ក្នុងការស្វែងរកការគាំទ្រសម្រាប់ក្របខ័ណ្ឌសមធម៌ ដែលនឹងផ្តល់ផលប្រយោជន៍ដល់តំបន់ និងប្រទេសដែលមានប្រាក់ចំណូលទាបនៅទូទាំងពិភពលោក។

លោកបានបន្ថែមថា អ្នកតស៊ូមតិស្វែងរកការគាំទ្រក្នុងយុទ្ធនាការសកលសង្គ្រោះសង្គមរបស់ (SOS) កំពុងជំរុញឱ្យកិច្ចព្រមព្រៀងការរាតត្បាតថ្មីរួមមាន

ទី១៖ សមត្ថភាពផលិតកម្មក្នុងតំបន់៖ បង្កើតយន្តការជាក់លាក់ដើម្បីសម្រួលដល់តំបន់ក្នុងការផលិតវ៉ាក់សាំងមធ្យោបាយក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសម្រាប់តំបន់និងផ្នែកខាងត្បូងនៃពិភពលោកនេះ។ កិច្ចការនេនេះតម្រូវឱ្យមានការចង្អុលបង្ហាញសម្រាប់ការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទានរយៈពេលវែងដែលប្រកបដោយនិរន្តរភាព
ដូចមានចែងក្នុងមាត្រា 9, 10 និង 11 នៃសេចក្តីព្រាងកិច្ចព្រមព្រៀង។
ទី២៖ ការផ្ទេរបច្ចេកវិទ្យា៖ បទប្បញ្ញត្តិដែលត្រូវបានពង្រឹងរឹងមាំដែលអាចអនុវត្តហើយធានាធានាថា ការផ្ទេរបច្ចេកវិទ្យាមិនត្រូវដាក់កម្រិតជាគោលការណ៏ស្ម័គ្រចិត្តនោះទេហើយនិងមានការព្រមព្រៀងជាមូយគ្នាលើខ្លឹមសារមួយដោយជួយគ្នាទៅវិញទៅមកហើយថែមទាំងអនុញ្ញាតឱ្យប្រទេសដែលមានចំណូលទាប និងមធ្យមទទួលបានភាពបត់បែនដូចគ្នាដែលប្រទេសមានចំណូលខ្ពស់ដែលមានដូចជាសហរដ្ឋអាមេរិក ដែលក្នុងនោះគេអាចប្រើគោលការមិនស្ម័គ្រចិត្ត និងវិធានការបន្ថែមផ្សេងៗទៀតដើម្បីដោះស្រាយភាពអាសន្នបន្ទាន់ក្នុងផ្នែកសុខភាពសាធារណៈ និងវិបត្តិផ្សេងៗទៀត។
ទី៣៖ ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព៖ កិច្ចព្រមព្រៀងត្រូវតែធានាបាននូវការប្តេជ្ញាចិត្តផ្នែកជំនួយផ្នែកហិរញ្ញវត្ថុរយៈពេលវែងដែលជាប់ពាក់ព័ន្ធជាមួយប្រទេសដែលមានប្រាក់ចំណូលខ្ពស់ដើម្បីគាំទ្រដល់ការរៀបចំត្រៀមខ្លួននិងការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។ ការចូលរួមផ្តល់ជំនួយហិរញ្ញប្បទានដោយស្ម័គ្រចិត្តតែម្យ៉ាងនោះវានឹងមិនគ្រប់គ្រាន់ទេដូចដែលមានចែងក្នុងមាត្រាទី ២០។
ទី៤៖ ការចូលរួមរបស់សង្គមស៊ីវិល៖ បច្ចុប្បន្ននេះអភិបាលកិច្ចសុខភាពសកលប្រកបដោយប្រសិទ្ធភាពបាននិងកំពុងទទួលស្គាល់តួនាទីសំខាន់របស់សង្គមស៊ីវិលនិងស្ថាប័នមិនមែនរដ្ឋាភិបាលផ្សេងៗទៀតនៅក្នុងដំណើរការក្នុងការធ្វើនូវសេចក្តីសម្រេចចិត្តផ្សេងៗ។ការទទួលបានការយកនូវម៉ូឌែលអភិបាលកិច្ចមួយដែលរួមបញ្ចូលការចូលរួមដ៏មានអត្ថ
ន័យរបស់សង្គមស៊ីវិលគេអាចបង្កើនភាពស្របច្បាប់ ពង្រឹងគណនេយ្យភាពនិងប្រែក្លាយរច្ចនាសម្ព័នសន្តិសុខសម្រាប់សុខភាពសកលទៅជាប្រព័ន្ធដែលប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពជាងមុន ដើម្បីការពារ ទប់ស្កាត់ត្រៀម ​និងឆ្លើយតបបានប្រសើរជាមុនចំពោះការគំរាមកំហែងសុខភាពសកល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម