ព័ត៌មានជាតិ
អង្គការ ILO សរសើរ ប.ស.ស អនុវត្តការងារបានល្អប្រសើរ ទទួលការគាំទ្រយ៉ាងច្រើនលើសលប់ពីពលរដ្ឋ
អង្គការអន្តរជាតិខាងការងារ (ILO) បានធ្វើការកោតសរសើរដល់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដែលបានអនុវត្តការងារល្អប្រសើរ ដោយទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបញ្ចប់គម្រោងស្ដីពីការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ (A4S) កាលពីថ្ងៃទី ៣១ តុលា លោក Finn KOH ប្រធានកម្មវិធីកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) បានលើកឡើងថា ILOសូមកោតសរសើរចំពោះបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដែលបានអនុវត្តកម្មវិធីនៃគម្រោងបានយ៉ាងល្អប្រសើរ ដោយបានផ្ដល់ឱកាសដល់បុគ្គលស្វ័យនិយោជន៍បានចូលរួមក្នុងផ្នែកថែទាំសុខភាព ហើយបច្ចុប្បន្នប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំង និងមានការចូលរួមយ៉ាងច្រើនលើសលប់ ដែលនេះបង្ហាញអំពីការពេញចិត្ត និងការផ្ដល់នូវទំនុកចិត្តដល់ ប.ស.ស ដែលអាចរួមចំណែកការពារសុខភាពរបស់ពួកគាត់។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង A4S តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា គម្រោង A4S នេះ ជាគម្រោងមួយដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងអង្គការហ្គ្រេត(GRET) បានចុះអនុស្សរណៈ នៃការយោគយល់គ្នាមានរយៈពេល ២៤ ខែ បានចាប់ផ្ដើមកាលពីខែកញ្ញា ឆ្នាំ ២០២២ កន្លងមក ដែលឧបត្ថម្ភគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមមូលនិធិរបស់សហភាពអឺរ៉ុប (EU) ដើម្បីរៀបចំ អភិវឌ្ឍន៍ អនុវត្ត វាយតម្លៃ និងផ្សព្វផ្សាយគម្រោងសម្រាប់ពង្រីកវិសាលភាព នៃការអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលស្វ័យនិយោជន៍រួមមាន អ្នកលក់ដូរតាមទីផ្សារ និងសិប្បករ។
តាមរយៈការអនុវត្តគម្រោងនេះ លោកបណ្ឌិតអគ្គនាយករង បានថ្លែងអំណរគុណដល់អង្គការហ្គ្រេត (GRET) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) និងអង្គការអន្តរជាតិខាងការងារ (ILO)
ដែលបានសហការគាំទ្រលើការអនុវត្តគម្រោង A4S កន្លងមក ហើយក្រៅពីសមិទ្ធផល នៃគម្រោងខាងលើនេះ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងនៅតែបន្ដកិច្ចសហប្រតិបត្តិការគម្រោងនានាជាមួយដៃគូអភិវឌ្ឍន៍ ក្នុងន័យដើម្បីបន្ដយន្តការពង្រីកការអនុវត្តរបបសន្តិសុខសង្គមឱ្យកាន់តែទូលំទូលាយ និងដល់ជនគោលដៅផ្សេងៗ ទៀតផងដែរ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់