ព័ត៌មានជាតិ
កោះព្រហ្មចារី ទឹកដីក្រចេះ បង្កើនសម្រស់នារដូវប្រាំង ទាក់ទាញអ្នកទេសចរផ្សងព្រេង
កោះយ៉ៃ ឬ កោះព្រហ្មចារី កំពុងបង្អួតសម្រស់ដ៏ស្រស់ត្រកាលនារដូវប្រាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកកម្សាន្ត ជាពិសេសអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងជាក្រុម។

កោះព្រហ្មចារី មានទីតាំងស្ថិតនៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយផ្លូវ ១៧គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ជាកោះ ដែលស្ថិតនៅខាងលិចនៃរមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី យើងអាចធ្វើដំណើរទៅទីនោះ បានដោយងាយ គឺគ្រាន់តែជិះទូកឆ្លងនៅត្រង់ចំណុចអន្លង់ផ្សោតកាំពី ចម្ងាយត្រឹម ១គីឡូម៉ែត្រប៉ុណ្ណោះ។
លោក ប្រាក់ វិកុល មន្ត្រីនៃមន្ទីទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា សម្រាប់រដូវកាលថ្មីនេះ មន្ទីរទេសចរណ៍ខេត្ត ដោយមានការគាំទ្រពីអង្គការ WWF ប្រចាំខេត្តក្រចេះ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំបង្កើតឲ្យមានសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបានបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី មានបម្រើសេវាកម្ម ដូចជា ផ្ទះស្នាក់ ម្ហូបអាហារ និងទូកចម្លង។ ភ្ញៀវទេសចរអាចមកបោះតង់ ញ៉ាំអាហារពិកនិក ឬស្ទួចត្រី ជាលក្ខណៈគ្រួសារ ក្រុមការងារមិត្តភក្ដិ ឬជាលក្ខណៈគូស្នេហ៍៕
អត្ថបទ៖ ប្រុញ វិធិន







-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?