ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបក្រុមកីឡាករបាល់ទាត់ ស.ស.យ.ក និងក្រុមបាលទាត់ CFSS
នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូក្រុមកីឡាករបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្ដារ (Cambodia Football Super Stars) ដឹកនាំដោយលោក ឃួង ស្រេង ប្រធានចាត់ការទូទៅកិត្តិយស និងជាជំនួយការគ្រូបង្វឹកកិត្តិយស CFSS។
ឯកឧត្តម ហ៊ុន ម៉ានី បានស្វាគមន៍ដល់គណៈប្រតិភូក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្ដារ (CFSS) ដែលនេះជាជំនួបលើកដំបូងរវាងក្រុមទាំងពីរក្នុងការជួបពិភាក្សាលើការងារចាំបាច់មួយចំនួន ដើម្បីត្រៀមលក្ខណៈរៀងខ្លួនឆ្ពោះទៅកាន់ការប្រកួតនាពេលខាងមុខ។
ឯកឧត្តម បានលើកឡើងថា ក្រុមកីឡាករទាំងសងខាង ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានពេញលេញ ដើម្បីធ្វើយ៉ាងណា ឱ្យការប្រកួតមានភាពស្វិតស្វាញ ស្វាហាប់ ក្នុងស្មារតីកីឡា និងមិត្តភាព ដែលនឹងធ្វើឱ្យអ្នកគាំទ្រទទួលបានបរិយាកាសសប្បាយរីករាយនៃការជួបជុំផង និងទទួលបានភាពជក់ចិត្តក្នុងការប្រកួតផងដែរ។
ក្នុងជំនួបនេះ លោក ឃួង ស្រេង បានរៀបរាប់អំពីបុព្វហេតុ និងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន គ្រូបង្វឹកកិត្តិយសក្រុម CFSS ក្នុងការរៀបចំការប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យមួយ ដើម្បីចូលរួមអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា លើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
ជាមួយគ្នានោះ លោក ក៏បានរាយការណ៍ជូនអង្គប្រជុំផងដែរ ថា ការប្រកួតខាងមុខនេះនឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងការទស្សនាការប្រកួតនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់រវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្ដារ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ៕
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច