ព័ត៌មានជាតិ
សម្ដេចធិបតី ពិភាក្សាជាមួយមហាសេដ្ឋីកសិកម្ម លេីការផលិតជីធម្មជាតិ លក់ឲ្យកសិករតម្លៃទាបជាងជីនាំចូល
សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយអ្នកឧកញ៉ា ម៉ុង ឬទ្ធី លើការផលិតជីធម្មជាតិ ទុកលក់ឱ្យកសិករខ្មែរ ក្នុងតម្លៃទាបជាងជីដែលនាំចូលពីប្រទេសជិតខាង។

នាព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា អ្នកឧកញ៉ា ម៉ុង ឫទ្ធី សរសេរលើទំព័រហ្វេសប៊ុកដូច្នេះ÷[ សម្តេចមហាបវរធិបតី បានផ្តល់កិត្តិយសដ៏មហាខ្ពង់ខ្ពស់បំផុត ពិសារអាហារពេលព្រឹកពិភាក្សាលេីវិស័យផលិតជីសេរីរាង(ជីធម្មជាតិ) ដេីម្បីលក់ចែកជូនប្រជាកសិករយេីងក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស និងជួយជម្រុញពង្រីកវិស័យទេសចរណ៍ធម្មជាតិអោយកាន់តែច្រើនបន្ថែមទៀត។]។
តាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី នាព្រឹកនេះ សម្ដេចធិបតី បានជួបពិភាក្សារយៈពេលមួយម៉ោងដប់ប្រាំនាំទី ជាមួយលោក។

ឆ្លងកាត់ការពិភាក្សានេះ មហាសេដ្ឋីរកស៊ីលើវិស័យកសិកម្ម អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានឆ្លៀតសរសើរសម្ដេចនាយករដ្ឋមន្ត្រីថា សម្តេចធិបតីឈ្ឈ្លៀសវៃ ហើយស្ទើរតែគ្រប់ពាក្យទាំងអស់ សម្តេចធិបតី គិតគូតែពីផលប្រយោជន៍ជាតិ និងប្រជាជន។
ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី សន្យាថា នឹងខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដេីម្បីអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេច ដេីម្បីបានចូលរួមចំណែកបំរើជាតិប្រជាជន លេីវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិនេះ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត