Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកល្វាឯម ត្រៀមមណ្ឌលចត្តាឡីស័កមួយទៀតបារម្ភកើនអ្នកវិជ្ជមានកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលស្រុកល្វាឯម បានត្រៀមរៀបចំមណ្ឌលចត្តាឡីស័កមួយបន្ថែមទៀត បន្ទាប់ពីមានការបារម្ភថាអាចនឹងមានអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ក្នុងស្រុកកាន់តែច្រើនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩ ស្រុកល្វាឯម បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ទន្ទឹមពេលប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅភូមិវាលធំ ឃុំពាមឧក​ញ៉ា​អុង កំពុងធ្វើចត្តាឡីស័កនៅ វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង នោះ រដ្ឋបាលស្រុកក៏បានត្រៀមមណ្ឌលចត្តាឡីស័កមួយទៀតរួចហើយដែរ ដើម្បីត្រៀមករណីមានការរីករាលដាលជំងឺកូវីដ-១៩ក្នុងស្រុកល្វាឯម កាន់តែខ្លាំង។​

លោក មានប្រសាសន៍ថា៖ “ឥឡូវក្នុងស្រុកល្វាឯម មានមណ្ឌលចត្តាឡីស័កចំនួន២ទីតាំង រួមមាន មណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែនពាមឧកញ៉ាអុង ឃុំពាមឧកញ៉ាអុង មានអ្នកដែលកំពុងធ្វើចត្តាឡីស័កចំនួន១៣៦នាក់ ស្រី៦៣នាក់។ ហើយកងកម្លាំងនគរបាល និងអាជ្ញាធរបានរៀបចំមណ្ឌលចត្តាឡីស័កមួយកន្លែងបន្ថែមទៀតនៅអនុវិទ្យាល័យ កោះរះ ក្នុងឃុំកោះរះ ស្រុកល្វាឯម ត្រៀមក្នុងករណីមានការកើនឡើងបន្ត”។

អភិបាលស្រុកល្វាឯមរូបនេះ បានរំលឹកឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆាំ្ន២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាល បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យករណីអ្នកស្រុកល្វាឯម ចំនួន៩នាក់ ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ក្រោយលទ្ធផលធ្វើតេស្តសំណាកមាន វិជ្ជមានជំងឺកូវីដ-១៩។

លោក កន សុខកាយ មានប្រសាសន៍ថា៖ “អភិបាលបានឱ្យអាជ្ញាធរមានសមត្ថកិច្ច និងគ្រូពេទ្យជំនាញបានចាត់វិធានការ ស្រាវជ្រាវបន្ទាន់ ដោយកំណត់មុខសញ្ញា ស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្ត រកមេរោគកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ឃុំពាមឧកញ៉ាអុង។”

គួរបញ្ជាក់ថា ដើម្បីគ្រប់គ្រងសភាពការណ៍នេះ នៅពេលនោះ អភិបាលខេត្ត បានសម្រេចប្រកាសបិទ ការធ្វើដំណើរឆ្លងកាត់ បរិវេណភូមិវាលធំ ឃុំពាមឧកញ៉ាអុង ជាបណ្តោះអាសន្នរហូតមកដល់ពេលនេះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖
អ្នកភូមិវាលធំ ស្រុកល្វាឯម ជាង៩០០នាក់ បានធ្វើតេស្ត ឃើញវិជ្ជមានកូវីដ១៩ ១០នាក់ និងកំពុងរង់ចាំលទ្ធផលបន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៥ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម