Connect with us

ព័ត៌មានជាតិ

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នឹងដង្ហែចេញពីវិមាន ៧ មករា ឆ្ពោះទៅខេត្តត្រាវិញ (ព្រះត្រពាំង) នាព្រលឹមថ្ងៃទី ០៤ វិច្ឆិកា

បានផុស

នៅ

នៅ​ថ្ងៃ​ទី ០៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ វេលា​ម៉ោង ០៥ និង ០០ នាទី​ព្រឹក អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា នឹង​ដង្ហែ​ចេញពី​វិមាន ៧ មករា ឆ្ពោះ​ទៅ​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម (​ហៅ​វត្ត​ស្វាយ​សៀម​ថ្មី​) ស្ថិត​នៅ​ភូមិ​ស្វាយ​សៀម ឃុំ​ងាយ​ស្បៀង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ (​ព្រះ​ត្រពាំង​) សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី និង​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ឆ្ពោះ​ទៅកាន់ វត្ត​ពោធិ​គិរី​វង្សា​រាម សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ពិធី​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​ថ្ងៃអាទិត្យ ៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី ០៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ វេលា​ម៉ោង ១៤:០០ នាទី​រសៀល និង​ជួបជុំ ប្រារព្ធ​ពិធី​ក្រុង​ពាលី ស្ថិតនៅ​វិមាន ៧ មករា មហាវិថី​ព្រះ​នរោត្តម ភូមិ ១៣ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ លុះ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី ០៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ វេលា​ម៉ោង ០៥:០០ នាទី​ព្រឹក នឹង​មាន​រៀបចំ​ពិធី​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដោយ​ដង្ហែ​ចេញពី​វិមាន ៧ មករា ឆ្ពោះ​ទៅ​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម (​ហៅ​វត្ត​ស្វាយ​សៀម​ថ្មី​) ស្ថិតនៅ​ភូមិ​ស្វាយ​សៀម ឃុំ​ងាយ​ស្បៀង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ (​ព្រះ​ត្រពាំង​) សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី និង​ពិធី​ដង្ហែ​អង្គ​កឋិនទាន​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​ខាងលើ មេត្តា​យោគយល់ អធ្យាស្រ័យ ធ្វើការ​ពង្វាង​ចរាចរណ៍ ដោយ​អនុគ្រោះ ពីព្រោះ​ទីតាំង​ខាងលើ​នេះ នឹង​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម