ព័ត៌មានជាតិ
៩ខែឆ្នាំនេះ កម្ពុជាបដិសេធមិនឱ្យជនបរទេសចូលប្រទេសប្រមាណ១ពាន់នាក់
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ៤លាននាក់ ខណៈជនបរទេសប្រមាណ ១ពាន់នាក់ ត្រូវបានបដិសេធមិនឱ្យចូលក្នុងប្រទេសកម្ពុជា។

តាមការឱ្យដឹងដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គឺមិនទាន់មួយឆ្នាំផង ពោលគឺត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្រ្តីអន្តោប្រវេសន៍កម្ពុជា បានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វារព្រំដែនគោក និងអាកាសរហូតទៅដល់ ៤ ៨៤៩ ៩២២នាក់ ស្មើនឹង ២១៧សញ្ជាតិ កើនឡើង៦,៧៦% ក្នុងនោះភ្ញៀវទេសចរមានចំនួន ៣ ៧៦៧ ៥១៨នាក់ ស្មើនឹង ៧៧,៦៨%។
ក្នុងរយៈពេលដូចគ្នា លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា ក៏មានជនបរទេសចំនួន ១ ០២៤នាក់ ស្មើនឹង ៧៨សញ្ជាតិ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ បដិសេធការផ្តល់ទិដ្ឋាការ និងបដិសេធមិនឱ្យចូលប្រទេសរកម្ពុជាផងដែរ គឺបន្ទាប់ពីបានរកឃើញពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា ប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី មានគោលបំណងមិនច្បាស់លាស់ និងមិនគ្រប់លក្ខណៈសម្បត្តិឱ្យចូលប្រទេស។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ការសម្រេចបាននូវលទ្ធផលការងារក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ គឺស្ថិតក្នុងសភាពការណ៍សន្តិសុខពិភពលោក ដែលកំពុងបន្តភាពស្មុគស្មាញ ក្នុងនោះសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួន ខណៈប្រទេសនៅក្នុងតំបន់មួយចំនួនបានរងគ្រោះធម្មជាតិ ដែលវិបត្តិទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ជាសកល រួមទាំងកម្ពុជា។

តែទោះជាយ៉ាងនេះក្តី លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា កម្ពុជា នៅតែបន្តរក្សាបានសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កបរិយាកាសដល់ដំណើរការប្រទេសទៅតាមវិស័យនីមួយៗ ប្រព្រឹត្តទៅដោយរលូន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការលំបាក និងដោះស្រាយរបាំងនានាដែលប៉ះពាល់ដល់អ្នកដំណើរចេញចូល រួមមាន ការពង្រឹងសេវាកម្មអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិ លុបបំបាត់បាតុភាពអសកម្ម និងការសម្រួលបែបបទឱ្យបានងាយស្រួល ប្រមុខរាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការប្រព័ន្ធសាលក្របត្រអេឡិចត្រូនិកចូលកម្ពុជា (Cambodia e-Arrival) ដែលដាក់ឱ្យអនុវត្តជំហានដំបូងតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?