ព័ត៌មានជាតិ
ត្បិតជាខេត្តសម្បូរភ្នំ តែមណ្ឌលគិរី ក៏មានកម្មវិធីប្រណាំងទូកដែរ
ត្បិតតែមណ្ឌលគិរី ជាខេត្តពោរពេញទៅដោយភ្នំក៏ពិតមែន ក៏អាជ្ញាធរនៅតែអាចរៀបចំពិធីប្រណាំងទូក ង បានដែរ។ បើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសាលាស្រុកកោះញែក ពិធីប្រណាំងទូក ង ខ្នាតតូច លក្ខណៈប្រពៃណី នឹងធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកាស្អែកនេះ នៅចំណុចទំនប់អូរប្រង់ ស្ថិតនៅក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ដែលមានមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។

លោក សី ទូច អភិបាលស្រុកកោះញែក បានឲ្យដឹងថា ពិធីប្រណាំងទូក.ង.ខ្នាតតូច ជាលក្ខណៈប្រពៃណី រៀបចំឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ពិធីប្រណាំង នឹងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ព្រឹកតទៅ។

លោកបានបញ្ជាក់ថា ទូកដែលបានចូលរួមសរុប មានចំនួន ៩ទូក។ ទូកខ្នាតខ្លី មានចំណុះ ៧នាក់ ហើយទូកដែលមានចំណុះច្រើនជាងគេ គឺមានចំនួន ១៧នាក់។ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកនោះផងដែរ រដ្ឋបាលស្រុកកោះញែក ក៏មានប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករផងដែរ សម្រាប់ទូកដែលជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ ៣៕
អត្ថបទ៖ រៀម សុខហេង



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល