Connect with us

ព័ត៌មានជាតិ

វិទ្យាល័យចំនួន​ពីរនៅ​ខេត្ត​ក្រចេះ មាន​សិស្ស​ពូកែ​ជាប់​និទ្ទេស A ច្រើន​ជាង​គេ

បានផុស

នៅ

វិទ្យាល័យ សិលាវេទី គាតឈន់ ឆ្នាំ ២០២៤ មានបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ជាប់លេខរៀងទី២ នៅទូទាំងខេត្តក្រចេះ ខណៈដែល​វិទ្យាល័យព្រះមហាក្សត្រីយ៉ានីកុសុមៈ ជាប់លំដាប់ថ្នាក់លេខរៀង​ទី១។

លោក ជុត ចាន់ណាក់ នាយកវិទ្យាល័យសិលាវេទី គាតឈន់ បានប្រាប់ឲ្យដឹងថា ក្នុងនាមលោកជានាយកវិទ្យាល័យសិលាវេទី គាតឈន់ លោកពិតជាមានក្តីរំភើបរីករាយជាខ្លាំង ដោយសារឆ្នាំនេះ វិទ្យាល័យ សិលាវេទី គាតឈន់ សិស្សប្រឡងជាប់សញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិច្រើនជាងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាសម័យប្រឡង ៨ តុលា ឆ្នាំ២០២៤នេះ វិទ្យាល័យ សិលាវេទី គាតឈន់ មានបេក្ខជនមកប្រឡងសរុបចំនួន ២៨៤ នាក់ ស្រី ១៥៤នាក់។ បេក្ខជនប្រឡងជាប់ សរុបមានចំនួន ២១៨នាក់ ក្នុងនោះស្រី ១១៩នាក់។ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួនសរុប ១៦នាក់ ស្រី ៩នាក់, និទ្ទេស B សរុបចំនួន ២៦នាក់ ស្រី ១៨នាក់, និទ្ទេស C ចំនួន ៥២នាក់ ស្រី ៣០នាក់, និទ្ទេស D ចំនួន ៧០នាក់ ស្រី ៣៧នាក់ និងនិទ្ទេស E សរុបចំនួន ៥៤នាក់ ស្រី ២៥នាក់។

ទន្ទឹមនឹងការទទួលបានលទ្ធផលល្អប្រសើរនេះ លោក ជុត ចាន់ណាក់ បានបញ្ជាក់ថា កើតពី​ការពង្រឹងវិន័យទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ការចូលរួមពីអាណាព្យាបាល យកចិត្តទុកដាក់ក្នុងការតាមដានការសិក្សារបស់កូនឲ្យជាប់ជាប្រចាំ កុំ​បោះចោល ខិតខំជម្រុញការសិក្សា កាលណាតែមិនយកចិត្តទុកដាក់តាមដានទេនោះ ការសិក្សារបស់សិស្សនឹង​ចុះខ្សោយ។

លោក ជុត ចាន់ណាក់ បានបញ្ជាក់បន្ថែមថា នៅក្នុងរយៈវិស្សមកាលខ្លី សិស្ស​ជាច្រើន​បានរៀបចំផែនការសិក្សារបស់ខ្លួន ជាស្វ័យសិក្សា ដោយបង្កើតជាក្រុម រៀននៅក្នុងបណ្ណាល័យធំទូលាយ មានកង្ហារ និងWi-Fi ព្រមទាំងមានសម្ភារៈសិក្សាគ្រប់គ្រាន់ ផ្តល់ភាពងាយស្រួលដល់សិក្សាក្នុងការសិក្សាស្រាវជ្រាវឯកសារមេរៀន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម