Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការទ័ព៖ ការបោះបង្គោល និងកសាងផ្លូវក្រវាត់ព្រំដែន ធ្វើឱ្យបន្ទាត់ព្រំដែនរឹងមាំ

បានផុស

នៅ

អគ្គមេបញ្ជាការកងទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន ថា ការដែលកម្ពុជាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង និងការកសាងផ្លូវក្រវាត់តាមព្រំដែន បានធ្វើឱ្យបន្ទាត់ព្រំដែនកម្ពុជាកាន់តែរឹងមាំ និងមានភាពច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងយកអាវរងាចែកជូនដល់កងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានរំលេចពីសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងសម័យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលសម្រេចបាននូវការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងស្ទើររួចរាល់ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមព្រំដែន ដែលធ្វើឱ្យបន្ទាត់ព្រំដែនមានភាពច្បាស់លាស់ រក្សាជាមរតកសម្រាប់កម្ពុជា ហើយបេសកកម្មនេះ កំពុងបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការលើកឡើងរបស់អគ្គមេបញ្ជាការទ័ពខាងលើ គឺស្របពេលដែលរាជរដ្ឋាភិបាល ក្រោមកដឹកនាំរបស់សម្ដេចធិបតី បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បន្តពីសម្ដេចតេជោ សែន លើកិច្ចការពារជាតិ បូរណភាពដែនដី និងកិច្ចការព្រំដែន ដែលក្នុងនោះ ឆ្លើយតប​តាម​ការអំពាវនាវ​របស់ប្រមុខរាជ​រដ្ឋាភិបាល ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈទាំង​ក្នុង​ និងក្រៅប្រទេស​ បាន​ចូលរួមបរិច្ចាគថវិកា​ដល់​មូលនិធិ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ផ្តោតលើការកសាង​ផ្លូវក្រវាត់ព្រំដែន។

ពីជំនួបជាមួយបណ្ដាមេបញ្ជាការនៃកងឯកភាពទ័ព ចំណុះទិសយោធភូមិភាគទី៣ នេះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើងអំពីសភាពការណ៍ជាតិ-អន្តរជាតិមួយចំនួនដែលកំពុងកើតមានបច្ចុប្បន្ន និងបានណែនាំដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធឱ្យបង្កើនការតាមដានស្ថានភាព និងយកចិត្តទុកដាក់ពង្រឹងកម្លាំង ដើម្បីខឿនការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព ព្រមទាំងទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា ដូចជាបទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្សជាដើម។

អគ្គមេបញ្ជាការ បានក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឱ្យបង្កើនការយកចិត្តទុកដាក់ប្រសាសន៍ណែនាំសម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធអំពីយោធិនពិការយោធិនចូលនិវត្តន៍ ក្នុងនោះយោធិនមានជំនាញ មានសមត្ថភាពត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង មានកម្លាំង ក៏សូមឱ្យផ្អាកការចូលនិវត្តន៍ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម