Connect with us

ព័ត៌មានជាតិ

សិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២៖ សិស្សប្រឡងជាប់ ឬមិនជាប់ គួរចាប់អារម្មណ៍លើការសិក្សាជំនាញ TVET របស់រាជរដ្ឋាភិបាល

បានផុស

នៅ

សិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ លើកឡើងថា យុវជនដែលទទួលបានលទ្ធផលជាប់ ឬក៏មិនជាប់ក្តី គួរសម្លឹងមកចាប់អារម្មណ៍លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាល ពីព្រោះការសិក្សាជំនាញមួយនេះ គឺជាស្ពានអនាគតអាចធ្វើឱ្យយុវជនមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី ទ្រី ស្រីនិច ជាសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ លើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺមានសារសំខាន់សម្រាប់យុវជនដែលទើបទទួលបានលទ្ធផលប្រឡងបាក់ឌុបថ្មីៗនេះ ជាពិសេសអ្នកទទួលបានលទ្ធផលមិនជាប់ ឬអ្នកជាប់ ហើយគ្មានលទ្ធភាពទៅបន្តការសិក្សានៅសាកលវិទ្យាល័យបាន ពីព្រោះកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន (TVET 1.5M) ពុំមានការបង់ថ្លៃសិក្សា ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទទួលបានប្រាក់ឧបត្ថម្ភ ២៨០ ០០០រៀលក្នុងមួយខែថែមទៀតផង។

យុវតីរូបនេះបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺសិក្សាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយយុវជនរៀនឆាប់ចេះជាមួយកម្មវិធីសិក្សាដ៏ល្អរបស់គ្រឹះស្ថានបណ្តុះបណ្តាល និងឆាប់មានការងារធ្វើ។ សិស្សានុសិស្សរបស់យើងអាចចាប់យកការសិក្សាជំនាញរយៈពេលខ្លីសិន ចាំបន្តការសិក្សានៅសាកលវិទ្យាល័យក៏មិនទាន់ហួសពេលដែរ ដោយឡែកបងប្អូនដែលប្រឡងមិនជាប់ក្តី ឬប្រឡងជាប់ហើយតែពុំមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យបានភ្លាមៗ អាចជ្រើសរើសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីជាស្ពានចម្លងទៅថ្ងៃអនាគត។    

ដូចគ្នានេះដែរ យុវជន ធូ វួចឆាយ ជាសិស្សម្នាក់ទៀតដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក៏បានលើកឡើងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះគឺល្អណាស់សម្រាប់យុវជន ពីព្រោះកម្មវិធីបណ្តុះបណ្តាលមួយនេះមានជំនាញល្អៗជាច្រើនសម្រាប់ជ្រើសរើសសិក្សាដូចនៅសាកលវិទ្យាល័យផងដែរ។ យុវជនដែលទើបតែបញ្ចប់ការប្រឡងថ្នាក់ទី១២ ថ្មីៗនេះគួរកុំមើលរំលងឱកាសក្នុងការសិក្សាជំនាញមួយនេះ។

យុវជនរូបនេះអំពាវនាវឱ្យ សិស្សដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួចថ្មីៗនេះទាំងអ្នកជាប់ និងមិនជាប់ក្តី សូមក្រលេកមកចាប់ឱកាសក្នុងការសិក្សាជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលមួយនេះ ដើម្បីឱ្យខ្លួនមានជំនាញមួយច្បាស់លាស់ប្រចាំខ្លួន ជាពិសេសនោះបន្ទាប់ពីការសិក្សាជំនាញចប់ ងាយស្រួលរកការងារបានធ្វើ និងអាចរកប្រាក់ចំណូលសមរម្យ ដែលអាចឱ្យយុវជនមានលទ្ធភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ផងដែរ។

ដោយឡែក យុវជន ហ៊ាម ឃ្លីនតុន ជាសិស្សដែលទើបទទួលបានលទ្ធផលជាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាស្ពានចម្លងអនាគតយុវជន ពីព្រោះការសិក្សាជំនាញបច្ចេកទេសមួយនេះមិនខុសពីការសិក្សានៅសាកលវិទ្យាល័យនោះទេ ជាពិសេសយុវជនគ្រប់ៗគ្នាអាចមកចុះឈ្មោះចូលរៀន ដើម្បីបន្តក្តីស្រមៃក្នុងការបន្តការសិក្សារបស់ខ្លួនបាន ដោយមិនគិតពីលទ្ធផលប្រឡងថ្នាក់ទី១២នោះទេ។

យុវជនរូបបន្ថែមថា កន្លងមកឃើញមានមន្រ្តីរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជា ក៏ដូចជាលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស បានមកផ្តល់ព័ត៌មានអំពីការសិក្សាជំនាញ TVET មួយនេះមកដល់សាលារៀនផ្ទាល់ផងដែរ។ យុវជនរូបនេះមានការចាប់អារម្មណ៍ខ្ពស់លើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ហើយលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលទទួលបានលទ្ធផលមិនគាប់ប្រសើរក្នុងការប្រឡងបាក់ឌុបកាលពីពេលថ្មីៗនេះ សូមចាប់យកការសិក្សាជំនាញបច្ចេកទេសនេះដោយចាំបាច់បំផុត។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយកម្មវិធីសិក្សាជំនាញមួយនេះគឺមិនមានការបង់ថ្លៃសិក្សា, និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, សិក្សារយៈពេល៤ ខែ ដោយអាចជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្ត។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយនេះកំពុងតែដំណើរការបណ្តុះបណ្តាលយុវជនជាច្រើនមុឺននាក់ ហើយបច្ចុប្បន្ននៅតែបន្តជ្រើសរើសយុវជនចូលសិក្សានៅទូទាំងប្រទេសផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ២ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ៣ ម៉ោង មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

សន្តិសុខសង្គម១៣ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១២ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១០ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម