ព័ត៌មានជាតិ
បេក្ខជន៤រូប បានជាប់ជ័យលាភីក្នុងការប្រកួតស្នាដៃពហុមេឌាស្តីពី «ពង្រឹងការសន្សំសម្រាប់ក្រុមគ្រួសារកម្ពុជា»
នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បេក្ខជន៤រូប ត្រូវបានប្រកាសថាបានជាប់ជាម្ចាស់ជ័យលាភី ដែលបានដាក់បញ្ចូលស្នាដៃរបស់ខ្លួនក្នុងការប្រកួតប្រជែងពហុមេឌាពីប្រធានបទ «ពង្រឹងការសន្សំសម្រាប់ក្រុមគ្រួសារកម្ពុជា» ដែលរៀបចំឡើងដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ក្រោមអធិបតីភាពលោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន។

ម្ចាស់ជ័យលាភីលេខ១ បានទៅលើកញ្ញា ម៉ៅ ស្រីពេជ្រ លើស្នាដៃជាទម្រង់អត្ថបទបែបសារព័ត៌មាន ក្រោមចំណងជើង «Call To Boost Financial Literacy» ទទួលបានទឹកប្រាក់សរុប ៣.៥លានរៀល។ ជ័យលាភីលេខ២ បានទៅលើ លោក សេង ម៉េងហេង ជាស្នាដៃក្នុងទម្រង់ជាអត្ថបទបែបសារព័ត៌មាន ក្រោមចំណងជើង «Balancing Income and Expenses in Cambodia» ទទួលបានទឹកប្រាក់សរុប ២.៥លានរៀល។ ជ័យលាភីលេខ៣ បានទៅលើ លោក មិន ម៉ៅសំណាង សម្រាប់ស្នាដៃទម្រង់ជាអត្ថបទផ្ទាល់ខ្លួន ក្រោមចំណងជើង «កសាងអនាគតដ៏ប្រសើរ៖ សន្សំ និងវិនិយោគដើម្បីសុខុមាលភាពគ្រួសារនិងសហគមន៍»ទទួលបានទឹកប្រាក់សរុប ១.៥លានរៀល។ ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោកស្រី រស់ ស៊ីណាក់ សម្រាប់ស្នាដៃ ក្នុងទម្រង់ជាវីដេអូបទយកការណ៍ ក្រោមចំណងជើង «ពលរដ្ឋកម្ពុជាមួយចំនួនបង្ហាញទំនុកចិត្តពីការរៀបចំហិរញ្ញវត្ថុ សន្សំតាមរយៈការទិញនូវសេវាធានារ៉ាប់រង»ទទួលបានទឹកប្រាក់សរុប ១លានរៀល។

សូមជម្រាបថា ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំការប្រកួតប្រជែងមាតិកាពហុមេឌាក្រោមប្រធានបទ «ពង្រឹងការសន្សំសម្រាប់ក្រុមគ្រួសារកម្ពុជា» ដែលម្ចាស់ជ័យលាភីនឹងទទួលបានរង្វាន់ជាសាច់ប្រាក់សរុបរហូតដល់ ៨.៥ លានរៀល។ ការប្រកួតនេះ មានគោលបំណងដើម្បីលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដោយជំរុញលើកទឹកចិត្តអ្នកជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ងាកមកចាប់អារម្មណ៍បង្កើនការលិតមាតិកាពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុឱ្យកាន់តែផុសផុល៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ