ព័ត៌មានជាតិ
លោក លី ធុជ ថា មានតែរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនប៉ុណ្ណោះ ដែលសម្រេចបាននូវសមិទ្ធផលធំៗ និងកសាងកម្ពុជាថ្មីជូនជាតិ និងប្រជាជន
នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស និងបញ្ចូលសមាជិកគណបក្សថ្មីចំនួន ២៦១នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងពិធីសំណេះសំណាលនោះ លោក លី ធុជ បានថ្លែងអរគុណ និងកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សមាជិកថ្មីទាំងអស់ និងយុវជន ដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងបែង ពលីគ្រប់បែបយ៉ាង និងគាំទ្រដល់សកម្មភាពនានារបស់គណបក្សនៅតាមមូលដ្ឋាន ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ។
លោក លី ធុជ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជន ប៉ុណ្ណោះ ដែលសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត បញ្ចប់សង្រ្គាម និងបានកសាងកម្ពុជាថ្មីជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាជោគវាសនា អនាគត និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា។

លោក ក៏បានបញ្ជាក់ទៀតថា បំណងប្រាថ្នារបស់ប្រជាពលរដ្ឋសម្រាប់ជីវភាពរស់នៅមួយកាន់តែប្រសើរឡើង គឺជាគោលដៅតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ យើងទាំងអស់គ្នា ត្រូវរួមគ្នាសម្រេចនូវគោលដៅរួម និងបេសកកម្មរួមសម្រាប់ប្រទេសជាតិ ជាមួយការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកសាងនូវអនាគតមួយដ៏ល្អប្រសើរ។
ជាមួយគ្នានោះ លោក លី ធុជ បានណែនាំឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបទ និងគុណធម៌ចំនួន ០៧ ដើម្បីបម្រើប្រជាពលរដ្ឋ និងគណបក្ស រួមមាន ៖ សុជីវធម៌ល្អ សុភាពរាបសារ ភាពក្លាហាន ចេះអត់អោន សុចរិតភាព ការយោគយល់ និងភាពស្មោះត្រង់។

ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើជូនសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងបាវិត ព្រមទាំងថ្លែងអំណរគុណយ៉ាជ្រាលជូនចំពោះបងប្អូនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងជឿទុកចិត្តចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា៕
ដោយ:ភក្ដី

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល