ព័ត៌មានជាតិ
រដ្ឋមន្ត្រីសង្គមកិច្ច៖ ការទទួលភារកិច្ចថ្មីរបស់មន្ត្រីក្រោមឱវាទ ជាការជួយសម្រួលកិច្ចការសំខាន់ៗរបស់ក្រសួង
នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និង លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី ប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ជា សុមេធី បានមានប្រសាសន៍ថា ការទទួលភារកិច្ចថ្មីរបស់មន្ត្រីក្រោមឱវាទក្រសួង គឺជាការជួយរែកពុននូវកិច្ចការសំខាន់ៗ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងពុះពារ សម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការចូលរួមអបអរសាទរជាមួយ លោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជា ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខា មូលនិធិជាតិជំនួយសង្គមខេត្តស្វាយរៀង ដែលបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គមក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅ ក្នុងខេត្តស្វាយរៀង។
លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេចបានរយៈពេលកន្លងមក ដោយបានចាត់ទុកសមិទ្ធផលទាំងនេះថា កើតចេញពីការខិតខំប្រឹងប្រែងរួម របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តស្វាយរៀង។ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អ ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានដាក់ឱ្យ អនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងរៀបចំការពិនិត្យឡើងវិញ ការវិភាគមុខងារ និងកែសម្រួល រចនាសម្ព័ន្ធនានារបស់ក្រសួង ដើម្បីឱ្យសមស្របនឹងតួនាទីភារកិច្ចសំខាន់របស់ខ្លួនកាន់តែឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់ គ្រង ការផ្តល់សេវាសង្គមកិច្ច និងអភិបាលកិច្ចវិស័យសង្គមកិច្ច។
ចំណែក លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់លោករដ្ឋមន្ត្រី ព្រមទាំងវត្តមានរបស់ប្រតិភូ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់និងផ្តល់នូវកម្លាំងចិត្តយ៉ាងធំធេង ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីសង្គមកិច្ច។ ក៏ដូចជា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិពិការខេត្តស្វាយរៀងឱ្យកាន់តែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមតួនាទីភារកិច្ច ដើម្បីបម្រើសេវា សាធារណៈ ក្នុងចង្កោមវិស័យសង្គមកិច្ច និងកម្មវិធីជាតិជំនួយសង្គមជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត។
លោកបន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាអគ្គមគ្គទេសដ៏ឆ្នើមពោពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ព្រមទាំងកម្មវិធីនយោបាយជាគន្លឹះ និងអាទិភាពផ្សេងៗទៀត ធ្វើឱ្យខេត្តស្វាយរៀងមានលទ្ធភាព ក្នុងការកសាង និងអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនស្ទើគ្រប់វិស័យ ជាមួយនឹងសភាពការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយទូទាំងខេត្តមានលក្ខណៈល្អប្រសើរ ដែលផ្តល់ការអនុគ្រោះដល់ការវិនិយោគ ការប្រកបអាជីវកម្ម និងការរស់នៅប្រកបដោយសុខដុមរមនា ដល់ប្រជាពល់រដ្ឋគ្រប់ៗរូប៕
ដោយ៖ភក្ដី
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មនុស្សស្លាប់ម្នាក់ នៅក្នុងហេតុការណ៍ឆេះរោងចក្រប្រេងឆានៅឥណ្ឌូណេស៊ី