ព័ត៌មានជាតិ
គម្រោងផ្លូវជាតិលេខ ៦០បេ (ក្រុងក្រចេះ-កំពង់ថ្ម ខេត្តកំពង់ធំ) លើកយកពិភាក្សាលម្អិត ជំរុញការសាងសង់ឱ្យល្អប្រសើរ
គម្រោងសាងសង់ផ្លូវជាតិលេខ ៦០បេ (ក្រុងក្រចេះ-កំពង់ថ្ម ខេត្តកំពង់ធំ) ត្រូវបានមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនលើកយកមកពិភាក្សាយ៉ាងលម្អិត ដើម្បីជំរុញការងារសាងសង់ឱ្យមានភាពល្អប្រសើរ។
លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ០១ វិច្ឆិកា ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារគម្រោងសាងសង់ផ្លូវជាតិលេខ ៦០បេ (ក្រុងក្រចេះ-កំពង់ថ្ម ខេត្តកំពង់ធំ) ដោយមានចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ (Shanghai Construction Group)។


កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាលើការងាររៀបចំផែនការមេសម្រាប់អនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ៦០ បេ(ក្រុងក្រចេះ-កំពង់ថ្ម ខេត្តកំពង់ធំ) និងពិភាក្សាលើ Alignment AនិងB ក្នុងការពិនិត្យលទ្ធភាពលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមផ្សេងៗទៀត ដើម្បីជំរុញឱ្យគម្រោងសាងសង់អាចអនុវត្តទទួលបានលទ្ធផលល្អ។
ថ្លែងនាឱកាសនោះ លោក សុខុម ភគវន្តមុនី បានណែនាំដល់ក្រុមហ៊ុនសាងសង់ Shanghai Construction Group បន្តរៀបចំបែបបទនីតិវិធីឱ្យបានចប់សព្វគ្រប់ ដើម្បីពន្លឿនគម្រោងការងារសាងសង់ឱ្យបានឆាប់រហ័សផងដែរ។

ផ្លូវជាតិលេខ ៦០បេ តភ្ជាប់ពីក្រុងក្រចេះឆ្លងកាត់តាមស្រុកព្រែកប្រសព្វ រហូតដល់កំពង់ថ្មខេត្តកំពង់ធំ មានប្រវែងជាង ១៣០ គីឡូម៉ែត្រ។ ខ្សែនេះមានតួនាទីសំខាន់ សម្រាប់ការតភ្ជាប់និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរនិងការដឹកជញ្ជូនពីតំបន់ភាគកណ្ដាលមកតំបន់ភាគឦសាន ដោយឆ្លងកាត់ស្ពានក្រចេះដែលកំពុងដំណើរសាងសង់បន្តទៅតំបន់ខេត្តភាគឦសានមានមណ្ឌលគិរី រតនគិរី ស្តឹងត្រែង ហើយតាមរយៈគម្រោងស្ថាបនាផ្លូវនេះនឹងរុញកំណើនការអភិវឌ្ឍន៍ និងលើកស្ទួយជីវភាពពលរដ្ឋក្នុងមូលដ្ឋាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


