Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី សម្រុកជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈនិងកែលម្អសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតី ដើម្បីទទួលបុណ្យអុំទូក

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងមមាញឹកសម្រុកជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេង និងកែលម្អសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីឱ្យបានរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខនេះ ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយដល់កុមារ ក៏ដូចជាអាណាព្យាបាលឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយការយកចិត្តទុកដាក់ពីលោកឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ ដែល លោកតែងតែគិតគូរ ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងបង្កលក្ខណៈសប្បាយរីករាយដល់កុមារ ក៏ដូចជាអាណាព្យាបាលឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកទូកខាងមុខ នេះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេងនិងកែលម្អសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីឱ្យពួកគាត់លេងកម្សាន្តយ៉ាងសប្បាយរីករាយ ។

មន្ត្រីដដែល​បានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតី នេះ ត្រូវបានជួសជុលកែលម្អជាថ្មីឡេីងវិញ ជាពិសេស សម្ភារៈសម្រាប់ក្មេងលេងមានការសឹករិចរិល ដូចជាបាដាងដុំបង្វិល និងរបករបេីកថ្នាំជាដេីមដែលត្រូវធ្វេីការ ផ្លាស់ប្ដូរ ថ្មីនិងជួសជុលផ្នែកខ្លះ ព្រមទាំងលាងសម្អាតបាញ់ថ្មាំឡេីងវិញ ដេីម្បីបង្កលក្ខណៈងាយស្រួលដល់កុមារលេងកម្សាន្តសប្បាយ។

មន្ត្រីជំនាញដដែរបានបញ្ជាក់ថា ការងារជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេង និងកែលម្អ នៅសួនកុមារវត្តភ្នំនិងសួនមុខវត្តបុទុមវតីនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ ខែ តុលា ២០២៤ ដែលក្រុមការងារកំពុងខិតខំឱ្យរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខនេះ ។

សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កសាងឡើងកាលពីអំឡុងឆ្នាំ ២០០៤-​២០០៥ មកដល់ពេលនេះមានរយៈពេលប្រមាណ២០ឆ្នាំ។ ក្នុងពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញមាន ការជួស ជុលជាបន្តបន្ទាប់ដែរ តែសម្រាប់ឆ្នាំនេះការជួសជុលធ្វើឡើងជាលក្ខណៈធំ ដោយកន្លែងខ្លះត្រូវរេីចេញ និងតម្លេីងថ្មីតែម្តង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម